ព័ត៌មានជាតិ
ទុស្សេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅកំពង់ឆ្នាំង
ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាប់ឆេះខូចខាតអស់ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុងដោយសារការទុស្សេខ្សែ ភ្លើង។
គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨ៈ៣០ ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

របាយការណ៍របស់អធិការដ្ថាននគរបាលស្រុកបរិបូណ៌បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ៩ម៉ែត្រ គុ ណនិង ៧ម៉ែត្រ ធ្វើអំពីឈើដំបូល ស័ង្កសី របស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិ បូណ៌ ដែលបណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី។
គ្រោះអគ្គិភ័យនេះបានបង្ករការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន ៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើ ប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។

ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ដោ យប្រើប្រាស់ទឹកអស់មួយរថយន្តផងដែរ ទើបទប់ស្កាត់ការឆេះរាល ដាលទៅផ្ទះអ្នកជិតខាង។
ដោយឡែក ក្នុងការជួយសង្គ្រោះរបស់រថយន្តពន្លត់អគ្គិភ័យនៃអធិ ការរដ្ឋាននគរបាលស្រុកបរិបូណ៌ ខាងលើនេះក៏ត្រូវរងការរិះគន់ពីប្រជាពលរដ្ឋផងដែរគឺកាំភ្លើងបាញ់ទឹកនៅលើរថយន្ត មានការរអាក់ រអួលបាញ់ទឹកមិនចេញថត ទើបការសង្គ្រោះផ្ទះដែលកំពុងតែឆេះនោះមានការយឺតយ៉ាវ តែនេះគឺជារឿងអចេតនា ដែលមិនត្រីនគរបាលយើងត្រូវចាត់ទុកជាបទពិសោធន៍។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក៏អំពាវនាវផងដែរបើប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ចរន្តអគ្គីសនីគួរតែមានដាក់ត្រង់សុីស្ទ័រ ដើម្បីការពារនិងផ្តា ច់ការឆ្លងចរន្ត ពេលមានការទុស្សេ ដើម្បីកុំឲ្យមានគ្រោះអគ្គិ ភ័យនិងវិបដិសារីនៅថ្ងៃក្រោយ៕ អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត