Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត យក​អតីត​សាលា​ខេត្តកោះកុង​ចាស់ ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​ធ្ងន់ និង​ត្រៀម​២​កន្លែង​ទៀត​

បានផុស

នៅ

​ដោយ​ពិនិត្យឃើញថា ខេត្តកោះកុង​ត្រូវការ​ចាំបាច់​នូវ​អគារ​សង្គ្រោះបន្ទាន់ សម្រាប់​ត្រៀម​ព្យាបាល​អ្នក​កើត​កូ​វីដ​១៩ ដែលមាន​អាការៈ​ធ្ងន់ធ្ងរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក បាន​ត្រួតពិនិត្យ និង​សម្រេច​កំណត់​យក​ទីតាំង​អតីត​អគារ​រដ្ឋបាល​ខេត្តកោះកុង​ចាស់ ធ្វើជា​អគារ​សម្រាប់​សង្គ្រោះ​ព្យាបាល​បន្ទាន់​ចំពោះ​អ្នកជំងឺ​កូ​វីដ​១៩ ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ ដែល​អគារ​នេះ​ស្ថិតនៅ​ក្នុងភូមិ ០១​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរៈភូមិន្ទ ខេត្តកោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​បញ្ជាក់ថា យោងតាម​ការចាំបាច់​ចំពោះមុខ​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ លោក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​កែលំអ​បន្ថែម​លើ​ស្ថានភាព​អគារ​ដែលមាន​ស្រេច ដោយ​បន្ថែម​គ្រែ​សម្រាក​ចំនួន​៤០​គ្រែ ក្រុមគ្រូពេទ្យ​ចំនួន​៣៦​នាក់ ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន និង​បំពាក់​គ្រឿង​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើបៗ​ជាច្រើន​ទៀត នេះ​ជាការ​គិតគូរ​យកចិត្ត​ទុកដាក់​ដ៏​ល្អ​ប្រពៃ​បំផុត​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រែក្លាយ​អគារ​រដ្ឋបាលខេត្ត​ចាស់​ទៅជា​មន្ទីរពេទ្យ ខណៈ​សព្វថ្ងៃ​ពិតជា​មាន​តម្រូវការ​ចាំបាច់​បំផុត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក៏បាន កោតសរសើរ​ដល់​អាជ្ញាធរខេត្ត មន្ទីរ​ពាក់ព័ន្ធ ក្រុង​ស្រុក​ដល់​ការប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ត្រៀម​ការ​នូវ​អគារ​ព្យាបាល ស្វែងរក​អ្នកពាក់ព័ន្ធ​កូ​វីដ​ផ្ទាល់ ឬ​ប្រយោល ដោយ​បញ្ជូនមក​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ព្យាបាល​ជាដើម និង​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បន្ត​ពង្រីក​ចំនួន​គ្រែ​សម្រាក​ព្យាបាល​ឱ្យបាន​ដល់​៣៥០០​គ្រែ​បន្ថែម ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​ការទប់ស្កាត់ ន​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ទាន់ពេលវេលា​។ ព្រោះ​អ្វីដែល​គ្រប់គ្រង​ព្យាបាល​បាន គឺ​ព្យាបាល​នៅ​មណ្ឌល​ដែល​បានរៀបចំ​ទុក ពុំទាន់​អនុញ្ញាតឱ្យ​មានការ​ព្យាបាល​នៅតាម​ផ្ទះ​ឡើង​សម្រាប់​មូលដ្ឋាន​ខេត្តកោះកុង​។​

​គិត​មកដល់​ម៉ោង​នេះ រដ្ឋបាលខេត្ត បានរៀបចំ​ជា​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ស្រាល​បាន​២ អគារ​ធំៗ ដែរ​អគារ​ទី​1​រៀបចំ​នៅ​អគារ​អ​ឈ្មោះ​ហាង​តា​រី ស្ថិត​ក្នុងភូមិ​០៣​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរៈភូមិន្ទ​ខេត្តកោះកុង និង​អគារ​ទី​២ រៀបចំ​នៅ​មជ្ឈមណ្ឌល​ស៊ូ​ន​នឹង ស្ថិតនៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរៈភូមិន្ទ​ខេត្តកោះកុង ដែរ​អគារ​ទាំង​២​នេះ​រៀបចំ​បាន​ចំនួន​២៥០០​គ្រែ​រួចរាល់​ហើយ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ពោលគឺ​តែ​រក​ស្វែង​អ្នកជំងឺ​មក​ព្យាបាល​ប៉ុណ្ណោះ​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៧ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម