ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ វីរុស អាល់ហ្វា កំពុងចរាចនៅកម្ពុជា សឹងតែគ្រប់ខេត្តក្រុង
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧កក្កដានេះថា «យើងកំពុងតែប្រឈមទៅនឹងការដើរហួសពីបន្ទាត់ក្រហមប្រសិនបើបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារជំងឺកូវីដ១៩ទេនោះ»។

លោកស្រីបានបន្តថា «ខ្ញុំបានលើកឡើងនូវការបារម្ភ និងសុំឱ្យបងប្អូនយើងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡើងវិញ កុំបន្ធូរបន្ថយឱ្យសោះបើយើងមិនចង់ឃើញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»។
លោកស្រីបានបន្តទៀតថា អ្វីដែលសំខាន់នាពេលនេះ ទោះជាវីរុសដែលតា ឫអាល់ហ្វា យើងត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ វីរុសអាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ក្រុងទៅហើយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។
លោកស្រី បានបន្ថែមថា «ហេតុអ្វីយើងគិតតែពីដែលតា ហើយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា ឫវីរុសកូវីដ-១៩ ជារួម ទោះជាប្រភេទអ្វីក៏ដោយ ក៏យើងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រើន។ ដូច្នេះ ការការពារកុំឱ្យឆ្លង ឫបើឆ្លងហើយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។
ត្រូវភ្ញាក់រលឹកឡើង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដើម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព»។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ស្រី៤០នាក់ជាករណីនាំចូល។
ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta)ចំនួន៧៥នាក់ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់និងថ្ងៃទី១៦កក្កដារកឃើញចំនួន៣៧នាក់៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី