ព័ត៌មានជាតិ
បង្រ្កាបករណីគ្រឿងញៀននៅផ្ទះសំណាក់ L.S ឃាត់មនុស្សប្រុស ស្រី១៥នាក់
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗបន្ទាប់ពីទទួលព័ត៌មានយ៉ាងច្បាស់ថា មានជនសង្ស័យកំពុងសង្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែងព្រមទាំងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ និងឃាត់ខ្លួនជាច្រើននាក់។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរាត្រីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះសំណាក់យីហោ(L.S)ដែលមានទីតាំងនៅផ្លូវលេខ៥៣កែង១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បន្ទាប់ពីលោកបានទទួលព័ត៌មានយ៉ាងច្បាស់ការថា នៅទីតាំងផ្ទះសំណាក់ខាងលើនេះ កំពុងប្រមូលផ្ដុំដោយជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះ លោកក៏បានដឹកនាំកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងតែម្តង នៅទីតាំងនោះ ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១៥នាក់ (ស្រី៥នាក់) និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចនិងធំ បញ្ជូនក្រុមជនសង្ស័យទៅតេស្ដសំណាកនិងបន្តនិតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ ៖ រស្មី






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ