Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តមួយ អាចផលិតអុកស៊ីហ្សែនដោយខ្លូនឯង មួយថ្ងៃបាន៤២០ម៉ែត្រគុប

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបច្ចុប្បន្នបានដំឡើងម៉ាស៊ីនសម្រាប់ផលិតខ្យល់អុកស៊ីហ្សែន ដែលមានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគីប ស្មើនឹង ៥បំពង់ គឺក្នុងថ្ងៃអាចផលិតបាន៤២០ម៉ែត្រគុប ស្មើនឹង ៧០បំពង់។ នេះជាសមិទ្ធផលថ្មីអាចផ្គត់ផ្គង់ទុកសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលានៅពេលអ្នកជំងឺត្រូវការខ្យល់អុកស៊ីហ្សែនចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសលោកអញ្ជើញចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលច្រវាក់ផលិតកម្ម ខ្យល់អុកស៊ីហ្សែនដែលត្រូវបានដំឡើងថ្មីបានមានប្រសាសន៍ថា ជាមោទនភាពណាស់ដែលខេត្តព្រះសីហនុមានម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនអាចបំពេញតាមតម្រូវការរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការជួយសង្រ្គោះដល់អ្នកជំងឺទាន់ពេលវេលាដែលត្រូវការខ្យល់អុកស៊ីហ្សែន។

ជាមួយគ្នានេះលោក  គួច ចំរើន បានបន្តអញ្ជើញចុះពិនិត្យមើលអគារដែលកំពុងសាងសង់ទុកសម្រាប់ព្យាបាលមួយកន្លែងទៀតជូនដល់អ្នកជំងឺដែលបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសិក្សាក្នុងការសាង​សង់​កន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩។ ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលប្រចាំការនៅក្នុងបន្ទប់ពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើតេស្តរកមេរោគ ហើយឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគផ្សេងៗ ជាពិសេសមេរោគជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម