ព័ត៌មានជាតិ
សំណុំរឿងជនសង្ស័យ១៧នាក់ក្លែងបន្លំជាព្រះសង្ឃត្រូវតុលាការសម្រេចអប់រំ និងដោះលែងវិញ
ភ្នំពេញ៖ សំណុំរឿងក្រុមជនសង្ស័យ១៧នាក់គ្រងស្បង់ចីពរក្លែងបន្លំជាព្រះសង្ឃ និងម្នាក់ទៀតជាអ្នកបើកបររថយន្ត ដែលប៉ុន្មានថ្ងៃមុន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលឃាត់ខ្លួននោះ ឥឡូវត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចអប់រំ ធ្វើកិច្ចសន្យា ហើយដោះលែងវិញ ដោយសារពុំមានបទល្មើសព្រហ្មទណ្ឌ។ នេះបើយោងតាមប្រភពព័ត៌មានដែល “កម្ពុជាថ្មី” ទទួលបានពីសមត្ថកិច្ចនគរបាលខណ្ឌកំបូល កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
ជនសង្ស័យ១៨នាក់ ក្នុងចំណោមនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានធ្វើសកម្មភាពខុសច្បាប់ បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួន ខណៈពួកគេគ្រងស្បង់ចីពរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំង១៨នាក់ ក្នុងនោះ ១៧នាក់ជាព្រះសង្ឃក្លែងក្លាយ និង ០១នាក់ជាអ្នកបើករថយន្ត ត្រូវបាននគរបាល ខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់បញ្ជាក់ឱ្យដឹងថាការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌកំបូលបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មី ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកបានគ្រងស្បង់ចីពរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ។
ក្រោយពីទទួលព័ត៌មាននោះភ្លាមៗ លោកអធិការនគរបាល ខណ្ឌកំបូល បានចាត់កម្លាំងចុះតាមដានស្រាវជ្រាវ អំពី សកម្មភាពមុខសញ្ញាជនសង្ស័យ។ នៅថ្ងៃខាងលើ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ចីពរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាអ្នកបើករថយន្ត ត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរ ជនសង្ស័យទាំងនោះ កម្លាំងនគរបាល ខណ្ឌកំបូល បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។
ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបានព្រះអនុគុណ ខណ្ឌកំបូល បានចាប់ផ្សឹក ហើយប្រគល់ជនសង្ស័យ និង វត្ថុតាង ស្បង់ចីពរទៅសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មាន០៧នាក់បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន។
លោកវរសេនីយ៍ទោ ឈឹ ម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ប្រាប់ឱ្យ ដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យ ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃ ពួកគេរៃអង្គាសប្រាក់បានពី ៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់តម្រូវបង់ឱ្យគេក្នុង០១នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺន៥ពាន់រៀល ក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មាទៀត គឺពួកខ្លួនយកមកចាត់ចែងចាយវាយ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ