ព័ត៌មានជាតិ
ជាសញ្ញាល្អ នៅថ្ងៃទី១៧កក្កដា នេះ ខេត្តរតនគិរី មិនមានអ្នកឆ្លងជំងឺកូវីដទេ និងមានអ្នកជាសះស្បើយជាង៣០នាក់
រដ្ឋបាលខេត្តរតនគិរី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសមិនមានករណីឆ្លងជំងឺកូវីដ-១៩ ទេ និងមានអ្នកជាសះស្បើយចំនួន៣១នាក់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ និងតាមដានសុខភាពបន្តរយៈពេល១៤ថ្ងៃបន្ថែមទៀត។ នេះជាសញ្ញាល្អមួយសម្រាប់ខេត្តរតនគិរី ដែលអាចកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានយកសំណាកនាក់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន៣២៨នាក់ តែពុំបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ឡើយសូម្បីតែ១នាក់។
ដោយឡែកនៅថ្ងៃទី១៧ ដដែលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្ដធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពមុននឹងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តរតនគិរី មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦៣៦នាក់ ព្យាបាលជាសះស្បើយចំនួន៣៤៩នាក់ និងស្លាប់ចំនួន៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង