ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវវីដ១៩ ត្រឹមតែ២នាក់ និងមានអ្នកជាសះស្បើយរហូត៦៥នាក់
រដ្ឋបាលខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ២នាក់ប៉ុណ្ណោះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភ: និងមានអ្នកជាសះស្បើយរហូតដល់៦៥នាក់ គិតត្រឹមម៉ោង៥និង០០ នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្រុមគ្រូពេទ្យបញ្ជាក់ថា ជំងឺកូវីដ១៩ ទោះឆ្លងតិចឬច្រើន យើងនៅតែបន្តរកឃើញ ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រួមជាមួយភូមិឃុំមួយចំនួនផងដែរ។ ក្រុំគ្រូពេទ្យនៅតែបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីយកសំណាកវិភាគតេស្តរហ័ស ដើម្បីរកមេរោគនេះចៀសវាងឆ្លងរីករាលដាលបន្តទៀត និងជីវភាពរស់របស់បងប្អូន វិលទៅរកសភាពដើមវិញ។
រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា អ្វីដែលយើងគ្រប់គ្នាអាចយកឈ្នះជំងឺកូវីដ១៩បាននោះ គឺមានតែប្រជាពលរដ្ឋយើងទាំងអស់ នាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។
គ្រូពេទ្យជំនាញបញ្ជាក់ថា អ្នកជាសះស្បើយទាទាំ៦៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។
គិតត្រឹមម៉ោង៥និង០០ នាទីរសៀលថ្ងៃទី១៧ ខែកក្កដា នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប៤៤៩នាក់ ជាសះស្បើយ២៨៥នាក់ ស្លាប់១ អ្នកកំពុងសម្រាកព្យាបាល១៦៤នាក់៕
អត្ថបទ ៖ ងិនលីម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត