ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៣វត្ត
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣ វត្ត ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ១៣ វត្តនាឱកាសនោះ ក្នុងមួយវត្តនាយឧត្តមសេនីយ៍បានប្រគេនទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, ទឹកដោះគោ ១កេស, ស្ករស ១០គីឡូក្រាម, ទឹកត្រី ៤យួរ, ទឹកស៊ីអុីវ ៤យួរ, ត្រីខ ១កេស, មីម៉ាម៉ា ១កេសធំ, ទឹកបរិសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ប្រេងម៉ាស៊ូត ១កាន, អង្ករផ្កាម្លិះ ១០០គីឡូក្រាម, តែ ៥គីឡូក្រាម, ម៉ាស់ ១កេស, បច្ច័យកសាងវត្ត ២,០០០,០០០រៀល ប្រគេនព្រះសង្ឃ បច្ច័យ ១០០,០០០រៀល ជូនតាជីយាយជីម្នាក់ៗ ៥០,០០០រៀល, សរុបថវិកា ៥៥,៨០៩,០០០រៀល។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ជំនាញសុខាភិបាលឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលជម្ងឺនេះបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង១០០០នាក់និងឆ្លងជាង៦០០០០នាក់ហើយគិតត្រឹមថ្ងៃទី១៧ កក្កដា ឆ្នាំ២០២១នេះ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ