Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះសមាជិកសហគមន៍ព្រៃឈើប្រាំបីមុមទាំងស្រុង

បានផុស

នៅ

ខេត្តកំពង់ស្ពឺ៖ លំនៅដ្ឋានមួយខ្នងរបស់សមាជិកសហគមន៍ព្រៃឈើប្រាំបីមុំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសង្ស័យបណ្តាលមកពីដុតធូបថ្ងៃសីល។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរមូលដ្ឋាន បានប្រាប់ឱ្យដឹងថា លំនៅដ្ឋានមួយខ្នងដែលត្រូវបានអគ្គិភ័យឆាបឆេះ រស់នៅភូមិ-ឃុំខាងលើ ត្រូវបានឆេះអស់ទាំងស្រុងក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ប្រភពបន្តថា ចំពោះម្ចាស់ផ្ទះរងគ្រោះជាសមាជិកសហគមន៍ព្រៃឈើប្រាំបីមុម។

ចំពោះមូលហេតុ តាមការសន្និដ្ឋានបឋម អគ្គិភ័យខាងលើអាចបណ្ដាលមកពីការដុតធូបនៅថ្ងៃសីល ឬអាចមកពីចរន្ធអគ្គីសនី បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ ផ្ទះជនរងគ្រោះធ្វើអំពីឈើលើក្រោមថ្ម ប្រក់ក្បឿង៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម