Connect with us

ព័ត៌មានជាតិ

​​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​បានមួយសន្ទុះតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

បានផុស

នៅ

​ជនសង្ស័យ៤នាក់ ចូល​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​ខ្សែដៃ​ និង​លុយ​ជនរងគ្រោះ បានមួយសន្ទុះតែត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង​៤ ​ ​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២០ នៅ​ចំណុច​បុរី​ប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ​ជនសង្ស័យដែលឃាត់ខ្លួន រួមមាន ទី១.ឈ្មោះ ជួប រស្មី ភេទប្រុស អាយុ​១៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី២.ឈ្មោះ ឆឹង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត​ឆ្នាំទី២ មានទីលំនៅបច្ចុប្បន្នជាមួយ​ជនសង្ស័យខាងលើ ​។ ទី៣.ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៣ មានទីលំ​នៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ​ និង៤.ឈ្មោះ ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ទឹម សុខឃៀង មានទីលំនៅផ្ទះកើតហេតុខាងលើ​។

សម្ភារៈ​បន្សល់ទុក រួមមាន១.​ទួរណឺវិស​ចំនួន​០២ដើម និងពិលចំនួន០១។ ២.ម៉ូតូម៉ាកADV ពណ៌ស​លាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខភ្នំពេញ ១II.៨៥៣៧ ចំនួន០១គ្រឿង។ សម្ភារៈបាត់បង់៖ ១.ខ្សែដៃ​ប្លាទីន​ចំនួន០១ខ្សែ ប្រាក់រៀល ចំនួន៦៣០០០០រៀល និងប្រាក់ដុល្លារ ចំនួន១២៣$ដុល្លារ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទឹម សុខឃៀង បានយក​សម្ភារៈ​ដូចបានរៀបរាប់ខាងលើ យកមកដាក់ក្នុងយកថង់ក្រណាត់​ពណ៌ក្រហម​រួចចាក់​សោរផ្ទះ​ចូលទៅ​សម្រាក​បាត់។ លុះដល់ម៉ោងកើតហេតុខាងលើ ​ក៏​ភ្ញាក់​ឡើងឃើញ​ទ្វា​ចំហ ឃើញដូចនោះខ្លួនក៏រត់​មក​មើល​សម្ភារៈនិងកាបូប ដែលដាក់ក្នុងថង់ក្រណាត់តែរកមិនឃើញ បន្ទាប់មកជនរងគ្រោះជនរងគ្រោះ​ក៏បានដើរ​រកតែ​រកមិនឃើញទៀត ទើបជនរងគ្រោះដឹងថា ត្រូវបានចោរលួច ​ក៏សុំអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលព្រែកព្នៅ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ តែម្ដង។

​ជនសង្ស័យ ចំនួន០៣នាក់​​ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំ​រឿងបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

អត្ថបទ ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម