ព័ត៌មានជាតិ
ពេទ្យខេត្តកោះកុង ជួយសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ចំនួន១០ករណី
កោះកុង៖ កងទ័ពអាវសនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជួយសម្រាលកូនជូនស្រ្តីដែលមានផ្ទុះជំងឺកូវីដ-១៩បានចំនួន១០ករណីទៀត ទោះពួកគាត់ត្រូវប៉ះពាល់គ្រប់ពេលវេលាទៅនឹងជំងឺកូវីដ-១៩ក៏ដោយ។
ជាង១ខែមកនេះ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុងដែលធ្វើការជួរមុខបានជួយសង្រ្គោះ និងសម្រាលស្រ្តីដែលកើតជំងឺកូវីដ-១៩ បាន១០ករណី បើគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានប្រសាសន៍ថា ក្រុមគ្រូពេទ្យនៅតែបេ្តជ្ញាខ្ពស់ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចយ៉ាងខ្លាំងក្លា ទាំងសេវាសម្រាកកូនជូនពលរដ្ឋ និងព្យាបាលជំងឺកូវីដ-១៩ ឥតរារែក ទោះបីដឹងថាជាការងារប្រឈមមុខខ្ពស់នឹងការឆ្លងពីជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏គ្រូពេទ្យអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះមុខមិនខ្លាចរអា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា រាល់អ្នកជំងឺដែលបានសម្រាលកូនរួចរាល់ហើយពុំមានអាការៈធ្ងន់ធ្ងរអ្វីទេក្រោយសម្រាករយៈពេល៤៨ម៉ោង គឺមានសុខភាពមាំមួនល្អ។ លុះដល់៧២ម៉ោងក្រុមគ្រូពេទ្យបន្តបញ្ចូនស្រ្តី និងកូនទៅអគារព្យាបាលកូវីដ-១៩ កម្រិតស្រាល ដូច្នេះគ្រូពេទ្យមិនទាន់បានធ្វើតេស្តសុខភាពទារកថាមានផ្ទុកកូវីដដែរឬទេ ដោយប្រគល់ភារកិច្ចគ្រូពេទ្យនៅមណ្ឌលព្យាបាលកម្រិតស្រាលស្រាវជ្រាវអាការៈបន្ត។

លោកប្រធានមន្ទីរពេទ្យ បន្ថែមថា ក្នុងចំណោមស្រ្តីដែលបានសម្រាលកូននៅមន្ទីរពេទ្យទាំង១០នាក់កន្លងទៅ គឺមានស្រ្តីម្នាក់ត្រូវបានសម្រាលដោយវះកាត់។ បញ្ហាបើករណីអាការៈឈឺធ្ងន់ធ្ងរ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកក្កដា មានស្រ្តីរលាកផ្លូវដង្ហើម និងទារកម្នាក់ឈ្លក់ទឹកភ្លោះ រស់នៅភូមិ៤ សង្កាត់ដងទង់ ទើបរក្សាទុកនៅមន្ទីរពេទ្យតាមពិនិត្យព្យាបាលបន្ថែម ហើយព្យាបាលមានអាការៈល្អប្រសើរនឹងបញ្ចូនទៅមណ្ឌលព្យាបាលកម្រិតស្រាលនានាដូចជាវិទ្យាល័យកោះកុង និងវិទ្យាល័យចាំយាមជាដើម។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្ត បង្ហាញថា ព្រឹកថ្ងៃទី១៨ កក្កដានេះ ក្រុមការងារបច្ចេកទេសបានបញ្ចប់ដំណើរការតម្លើងប្រព័ន្ធអុកស៊ីហ្សែនរួចរាល់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត មន្រ្តីពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ ក៏ដូចជាអ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាទាំងអស់ ជាពិសេសសប្បុរសជនដែលបានជួយឧបត្ថម្ភថវិកា សម្ភារៈដល់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះថែទាំព្យាបាលអ្នកជំងឺឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមធម៌។
ទន្ទឹមនោះ មន្រ្តីជំនាញ ក៏ក្រើនរម្លឹកជាថ្មីថា បើស្រឡាញ់អាណិត បារម្ភគ្រួសារ ជាពិសេសមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ក្មេងតូចៗ និងទារកនៅផ្ទះ ដែលគ្នាមិនដឹងអីសោះ សូមបងប្អូនកុំនាំជំងឺមកចម្លងពួកគាត់ និងមេត្តាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ៣កុំ កាត់បន្ថយការជួបជុំគ្នា និងសូមកុំមើលស្រាលជំងឺកូវីដ-១៩ឱ្យសោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ