Connect with us

ព័ត៌មានជាតិ

នារីជើងខ្លាំង២ក្រុមអង្គុយផឹកស្រាក្រឡុក ​ស្ទុះវាយគ្នាប្រាវផ្អើលអ្នកលក់រត់ជាន់ជើងជាន់ជើងគ្នា​​

បានផុស

នៅ

​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​នារី​ជើង​ខ្លាំង២​ក្រុម​ក្រោយពី​​អង្គុយ​ផឹកស្រា​ក្រឡុក​នៅ​ហាង​ស្រា​ក្រឡុក​មួយកន្លែង​ ខណៈ​ស្រវឹង​ស្រឿងៗ​ក៏​កើ​ត​ជាការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក​រហូត​ទ្រាំលែងបាន​ក៏​ស្ទុះ​វាយ​គ្នា​ប្រាវ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៥ទាបភ្លឺ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​បកប់​ស្រូវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រ​ភ​ពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើញ​នារី​ពីរ​ក្រុម​ដោយ​ម្ខាងមាន​គ្នា​៩​នាក់ ​និង​ម្ខាង​ទៀត​មាន​គ្នា​៧​នាក់ បាន​ចូលមក​អង្គុយ​ផឹកស្រា​ក្រឡុក​នៅ​ហាង​ស្រា​ក្រឡុក​ បន្ទាប់មក​ក៏​កើត​ជាការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក​រហូត​ឈានទៅដល់​កើត​ជា​ហិង្សា​ស្ទុះ​វាយ​គ្នា​ទៅវិញ​ទៅមក​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​ដល់​ភ្ញៀវ​ដទៃទៀត​ និង​ប្រជាពលរដ្ឋ​រត់​ជាន់​ជើ​ង​គ្នា និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ឃាត់​បាន​ភ្លាមៗ​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​៣​។

ជុំវិញ​ករណី​ខាង​លើនេះ​មិនមាន​មនុស្ស​រងរបួស​នោះទេ ហើយក៏​មិនមានរ​ការខូចខាត​សម្ភារៈ​អ្នកដទៃ​ដែរ​។

ក្រោយពី​ធ្វើ​ការ​សាក​សួរ​ពួកគេ​បានទទួល​កំហុស​សុំទោស​គ្នា​ទៅវិញទៅមក និង​ធ្វើកិច្ចសន្យា​អប់រំ​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ផងដែរ​៕​

អត្ថបទ ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម