ព័ត៌មានជាតិ
ព្រះសង្ឃគង់នៅវត្តដាច់ស្រយាល ដាច់ចង្ហាន់ បានសប្បុរសជននាំយកសម្ភារទៅប្រគេន
បន្ទាប់ពីព្រះចៅអធិការវត្ត ជីហង្ស ដែលជាអ្នកដឹកនាំអភិរក្សព្រៃឈើក្នុងវត្ត និងជាព្រះសង្ឃដែលបានគង់ច្រើនវស្សាជាងគេបានបង្ហាញពីការខ្វះខាតចង្ហាន់ និងបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ក៏មានសប្បុរសជនមួយចំនួនបាននាំយកអំណោយទៅប្រគេនដល់ព្រះអង្គជាបន្តបន្ទាប់។ វត្តជីហង្ស ស្ថិតនៅក្នុង ភូមិជីហង្ស ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

នៅចុងសប្តាហ៍នេះ លោក វេជ្ជបណ្ឌិត សែម ច័ន្ទដារ៉ា និង លោក ភី សុខ ប្រធានវិទ្យុជាតិកម្ពុជាចំការចេក បាននាំយកអំណោយសប្បុរសជនមួយចំនួននិងធនធានផ្ទាល់ខ្លួនផងដែរ ប្រគេនដល់ព្រសង្ឃដែលគង់នៅវត្ត ជីហង្សដែលមានការខ្វះខាតចង្ហាន់ក្នុងដំណាក់កាលដែលប្រទេសកម្ពុជានិងបណ្តាប្រទេសនានាកំពុងប្រឈមនឹងជំងឺកូវីដ-១៩។
សម្ភារដែលសប្បុរសជនប្រគេនដល់ព្រះសង្ឃនេះ មានអង្ករ ត្រីខ មី គ្រឿងទេស ជាច្រើន ទៀត ព្រមទាំង បច្ច័យ មួយចំនួនផងដែរ។

លោកវេជ្ជបណ្ឌិតសែម ច័ន្ទដារ៉ា គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានមានប្រសាសន៍ថា ថ្វីត្បិត តែសមម្ភារនាពេលនេះមានតិចតួចក្តី ក៏ជាការចូលរួមចំណែក ដោះស្រាយនូវទុក្ខលំបាករបស់ព្រះសង្ឍ ដែលកំពុង ខ្វះខាតចង្ហាន់ក្នុងអំឡុងពេលនេះ បានមួយរយៈពេលផងដែរ។

លោកវេជ្ជបណ្ឌិតក៏បានស្នើសុំ អោយព្រះ សង្ឃគង់នៅក្នុងវត្តជីហង្សនេះ បន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ ណែនាំរបស់ក្រសួង សុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បន្ត៕ ដោយ: សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?