Connect with us

ព័ត៌មានជាតិ

កសិករខេត្តឧត្តរមានជ័យ កំពុង​ប្រឈម​ខ្វះខាត​ម៉ាស៊ីន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ

បានផុស

នៅ

​​លោក ប៉ែន កុសល អភិបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២០ ថា​ ប្រជាកសិករ​ខេត្ត​ឧត្តរមានជ័យ កំពុង​ប្រឈម​បញ្ហា ប្រមូល​ផល​ដោយសារ​ខ្វះ​ម៉ាស៊ីន​ច្រូត ខណៈ​ការ​ប្រមូល​ផល​ស្រូវកំពុងមមាញឹកដោយស្រូវប្រមាណ ៤១,៤៨០ ហិកតា កំពុងទុំ និងទាមទារ​ការច្រូតកាត់​ឲ្យបានលឿន ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន កុសល ថ្លែងឲ្យដឹងបែបនេះ ខណៈរូបលោកកំពុងរួមដំណើរជាមួយលោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ដែលបានអញ្ជើញចុះ ពិនិត្យរកមើលទីតាំងថ្មីដែលត្រូវ​បង្កើត​មជ្ឈ​មណ្ឌល​ផលិតពូជស្រូវនៅក្នុងខេត្តឧត្តរមានជ័យ និង ពិនិត្យមើលសកម្មភាពប្រមូលផលស្រូវរដូវរស្សា ​រ​បស់​ប្រជាកសិករនៅ ឃុំពង្រ ស្រុកចុងកាល់។

តាមការឲ្យដឹងរបស់លោក​អភិបាល​ខេត្ត នៅរដូវរស្សាកន្លងមក ខេត្ត​សម្រេច​បង្កបង្កើន​ផល​ស្រូវ​ស្រាល​ដើមរដូវ ស្រូវ​កណ្ដាល និង​ស្រូវ​ធ្ងន់ បាន​ចំនួន ៩៥,៧៨៦ ហិកតា ហើយ​បច្ចុប្បន្ន​កំពុង​មមាញឹក​ប្រមូល​ផលស្រូវជាបណ្តើរៗសរុបបានចំនួន៤១,៤៨០ ហិចតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកា  ២០២០ហើយ​អ្វី​ដែលប្រជាកសិករកំពុង​ប្រឈម គឺប្រមូលផលមិនទាន់ ដោយសារខ្វះម៉ាស៊ីនច្រូតកាត់ ដែលអាចបង្កការ​ខូចខាត​និង​បាត់បង់​ទិន្នផល​ស្រូវ ៕

អត្ថបទ ​៖ ណារី


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​ 

ព័ត៌មានជាតិ២ ម៉ោង មុន

​រោងចក្រ​វេច​ខ្ចប់​ចេក កែច្នៃ​ជ័រកៅស៊ូ-ផ្លែឈើ និង​កែច្នៃ​ដំឡូងមី កំពុង​មាន​វត្តមានក្នុង​ខេត្ត​រតនគិរី

វប្បធម៌ ជំនឿ២ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី «អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រយៈពេល ៦ខែ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញទុរេន និងដំណាប់ស្វាយកម្ពុជា ៣,៥ ម៉ឺនតោន

Sokha Hotels

ព័ត៌មានពេញនិយម