ព័ត៌មានជាតិ
មិនថមថយទេ! ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដ ជាង១៥០នាក់ទៀត ក្នុងចំណោមក្រុង ស្រុកចំនួន១២
ខេត្តព្រៃវែង គឺជាខេត្តមួយដែលកំពុងផ្ទុះឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ស្ទើរតែគ្រប់ក្រុង ស្រុកនៃខេត្តទៅហើយ ដែលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនិងឆ្លងជំងឺដ៏កាចសាហាវនេះ ហើយបើគិតត្រឹមថ្ងៃទី១៨ ខែកក្កដា នេះ ខេត្តព្រៃវែងមានអ្នកឆ្លងសរុបកើនឡើងជាង៣,០០០នាក់។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥៥នាក់ បន្ថែមទៀត ក្នុងចំណោមក្រុង ស្រុកចំនួន១២ និងមកពីរាជធានីភ្នំពេញ១នាក់។
ក្រុង ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងនេះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន១៣នាក់។ ២- ស្រុកកំចាយមារ ចំនួន៥៤នាក់។ ៣-ស្រុកព្រះសេ្ដច ចំនួន៤១នាក់។ ៤- ស្រុកពាមរក៍ ចំនួន១៣នាក់។ ៥- ស្រុកកញ្ច្រៀច ចំនួន៨នាក់។ ៦- ស្រុកមេសាង ចំនួន៦នាក់។ ៧- ស្រុកពាមជរ ចំនួន៥នាក់។ ៨- ស្រុកស្វាយអន្ទរ ចំនួន៤នាក់។ ៩- ស្រុកកំពង់ត្របែក ចំនួន៣នាក់។ ១០-ស្រុកពារាំង ចំនួន៣នាក់។ ១១-ស្រុកពោធិ៍រៀង ចំនួន២នាក់។ ១២-ស្រុកស៊ីធរកណ្ដាល ចំនួន២នាក់។ ១៣-មកពីរាជធានីភ្នំពេញ ចំនួន១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៣,១៧៧នាក់ ជាសះស្បើយចំនួន១,៧៨១នាក់ កំពុងសម្រាកព្យាបាលចំនួន១,៣៤៥នាក់ និងស្លាប់៥១នាក់៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់