ព័ត៌មានជាតិ
រសជាតិជីវិតស្រស់បំព្រង និងប្រណិតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ
តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយ បរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និងសុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនិងបុរី សុវណ្ណភូមិ។


សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលដែលមានខ្យល់អាកាសធម្មជាតិពីទន្លេសាប និងទន្លេមេគង្គតំបន់មានសក្ដានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅឋានធំៗជាច្រើនក្នុងជាយរាជធានីភ្នំពេញ។
គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញហើយស្ថិតនៅក្បែរ ពហុកីឡដ្ឋាន មរតកតេជោ វិមាន ឈ្នះ! ឈ្នះ! ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និងសួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យជាច្រើនគួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ក្រុង គម្រោងបុរី គម្រោង អភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៍ជាច្រើនទៀត។
គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយហើយបានផ្តោតសំខាន់លើប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវគេហដ្ឋានយ៉ាងប្រណិត ដែលមានគុណភាពសំណង់រឹងមាំ និងរចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាស ផាសុកភាព និងបរិស្ថានហើយទាំងអស់នេះ គឺជាការផ្សាភ្ជាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន។
សំណួរសួរថាតើហេតុអ្វីបានជាបុរី សុវណ្ណភូមិ គឺជាអចលនទ្រព្យដែលយើងទាំងអស់គ្នាគួរតែវិនិយោគ? និយាយឲ្យស្រួលស្តាប់ ហេតុអីបានជាយើងសម្រេចចិត្តទិញបុរីសុវណ្ណភូមិ? នោះគឺមកពីចំណុចពិសេសៗដូចខាងក្រោម៖
• ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លាខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង ឬរៀបចំជាសួនតាមចំណូលចិត្ត (វិឡាទោល)
• តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
• មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
• ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
• ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរាចរណ៍សរុបប្រវែង១២៦០ម៉ែត្រ
• គុណភាពសំណង់ និងគ្រឿងបរិក្ខារមានស្ដង់ដារ
• លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល។
បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វិឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។



ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល នៅបុរីសុណ្ណភូមិ។ ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ។ ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថិជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង ម្ចាស់គម្រោងបុរីសុវណ្ណភូមិ បានឲ្យដឹងថា «ក្រោយមានការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការបងប្អូនខ្មែរយើង ដែលចង់មានផ្ទះរស់នៅប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ»។


លោកថា «ចក្ខុវិស័យរបស់ បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវសហគមន៍មួយ ដែលរស់នៅហ៊ុមព័ន្ធដោយធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និងសួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹងត្រូវអភិវឌ្ឍឲ្យទៅជាសួនច្បារ សម្រាប់ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ មានផ្លូវសម្រាប់ដើរ ឬធាក់កង់ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថានេះជាអ្វីដែលបងប្អូនយើងតែងស្រមៃចង់បាន» ។
សូមទស្សនាការលើកឡើងរបស់ម្ចាស់គម្រោងពីវីដេអូខាងក្រោម៖
• https://www.youtube.com/watch?v=9yNo-H8nHio&t=21s
ការផ្លាស់ប្តូរថ្មីនៃរបត់រស់នៅ គ្រួសារកាន់តែមានសុភមង្គល សូមជ្រើសរើសគម្រោងបុរី សុវណ្ណភូមិនៅថ្ងៃនេះ ដើម្បីអនាគតនៃសុភមង្គល និងភាពមនោរម្យនៃការរស់នៅរបស់អស់លោកអ្នក។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត ៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី