Connect with us

ព័ត៌មានជាតិ

កម្ពុជា ​គាំទ្រ​ការ​ធ្វើកំណែទម្រង់​អង្គការ ពាណិជ្ជកម្ម​ពិភពលោក

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សហភាព​អឺរ៉ុប​ថា​កម្ពុជា​គាំទ្រ​ការធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​( WTO )​ទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​ដំណើរការស្ថាប័ន ក៏ប៉ុន្តែ​ការធ្វើកំណែទម្រង់​នេះ ត្រូវផ្តោត​និង​គិតគូរ​ជាសំខាន់​ផងដែរ ចំពោះ​រាល់​បញ្ហា​ជាការ​ព្រួយបារម្ភ​របស់​គ្រប់​សមាជិក ជាពិសេស​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច (LDCs)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​លើ្ឡ​ក​ឡើង​របស់​កម្ពុជា​នេះ​បានធ្វើ​ឡើង​ក្នុងឱកាស​ចូលរួម​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប លើ​គោ នយោបាយ ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ក្នុងការ​ធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ទិសដៅ​អាទិភាព​សម្រាប់​កិច្ចប្រជុំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ WTO (MC12)​។

​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​បានបញ្ជាក់​អំពី​គោលជំហរ​កម្ពុជា ​ក្នុង​ការ​គាំទ្រ​ការស្តារ​ទ្បើង​វិញ​នូវ​ដំណើរការ​ពេញលេញ​របស់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​អង្គការ WTO ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​យន្តការ​ឯក​តោ​ភាគី និង​គោលនយោបាយ​គាំពារ​និយម​។ លោក ប្រធាន​ក៏បាន​បន្តថា​« កម្ពុជា​គាំទ្រ​នូវ​ការធ្វើកំណែទម្រង់​អង្គការ WTO ទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​ដំណើរការ ស្ថាប័ន ក៏ប៉ុន្តែ​ការធ្វើកំណែទម្រង់​នេះ ត្រូវផ្តោត​និង​គិតគូរ​ជាសំខាន់​ផងដែរ ចំពោះ​រាល់​បញ្ហា​ជាការ​ព្រួយបារម្ភ​របស់​គ្រប់​សមាជិក ជាពិសេស​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច (LDCs)»​។​

​អង្គ​ប្រជុំបាន​ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​អង្គការ WTO គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី​របស់ EU ក្នុងការ​ធ្វើកំណែទម្រង់​អង្គការ WTO និង​ទិសដៅ​អាទិភាព មួយចំនួន​សម្រាប់​កិច្ចប្រជុំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ WTO (MC12) ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងឆ្នាំ​២០២១ ខាងមុខ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

​លោក Ignacio Garcia Bercero មន្ត្រីជាន់ខ្ពស់ នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ EU និង​លោក Petros Sourmelis ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច EU បាន​ជម្រាបជូន​អង្គប្រជុំ អំពី​ទិសដៅ​អាទិភាព​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី​របស់ EU ដោយ​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ជាប់គាំង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៃ​អង្គការ WTO ការកំណត់​និង​សម្រេចបាន​នូវ​សមិទ្ធផល​វិជ្ជមាន​ពី​កិច្ចប្រជុំ MC12 រួមមាន​ជាអាទិ៍ ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង ស្តីពី​ការឧបត្ថម្ភ​ធន​វិស័យ​ជលផល (Fisheries Subsidies) និង​ការជំរុញ​ការចរចា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក (E-Commerce) ជាដើម និង​ការធ្វើកំណែទម្រង់​អង្គការ WTO ឱ្យ​ឆ្លើយតប​ទៅនឹង​បរិការណ៍​នៃ​វិបត្តិ​ជំងឺឆ្លង​សកល និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ជាការ​ឆ្លើយតប​លើ​បញ្ហា​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​ជាស​កល លោក​រដ្ឋលេខាធិការ​ប្រធាន​អង្គប្រជុំ បានបញ្ជាក់ អំពី​សារៈសំខាន់​នៃ​ការបន្ត​ផ្តល់នូវ​ភាពបត់បែន (Flexibilites) និង​ប្រព្រឹត្តិកម្ម​ពិសេស​និង​ដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់​ប្រទេស LDCs រួមទាំង កម្ពុជា​ផងដែរ ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​។

​លោក​ប្រធាន ក៏បាន​ជម្រាបជូន​នូវ​ផែនការ​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​កម្ពុជា ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៣ សំដៅ​រក្សា​និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការធានា​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ លើ​គន្លង​នៃ​ប្រក្រតីភាព​ថ្មី ព្រមទាំង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុង​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកលលោក​។ ពាក់ព័ន្ធ​នឹង​ការចរចា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការឧបត្ថម្ភ​ធន​វិស័យ​ជលផល (Fisheries Subsidies)​លោក​រដ្ឋលេខាធិការ​ប្រធាន​អង្គប្រជុំ បាន​ជម្រាបជូន អំពី​គោលជំហរ​របស់​កម្ពុជា​ក្នុង​គាំទ្រ​បញ្ចប់​ការចរចា​លើ​ការឧបត្ថម្ភ​ធន​វិស័យ​ជលផល​ឱ្យបាន​ចប់​មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែ​ស្នើសុំ​ឱ្យ​សមាជិក​ទាំងអស់ ពិចារណា​ផ្ដល់​ភាពបត់បែន​ពេញលេញ​ដល់​ប្រទេស LDCs ជាពិសេស​ការឧបត្ថម្ភ​ធន​វិស័យ​ជលផល​សម្រាប់​ការនេសាទ​ខ្នាតតូច ខ្សត់​ឧបករណ៍ និង​ការនេសាទ​សម្រាប់​បម្រើ​ជីវភាព​ប្រចាំថ្ងៃ​។

​អង្គប្រជុំ​ក៏បាន​ផ្លាស់ប្តូរ​មតិយោបល់ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការចរចា E-Commerce ក្រោម​ក្របខ័ណ្ឌ​អង្គការ WTO ហើយ​បានកត់សម្គាល់​ពី​ការចូលរួម​របស់​កម្ពុ​ជា ក្នុងនាម​ជា​អ្នក​អង្កេត​ការណ៍​ក្នុង​កិច្ចចរចា​នេះ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការកសាង​អភិវឌ្ឍ​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​យុទ្ធសាស្ត្រ​ក្នុងការ​លើកកម្ពស់​វិស័យ E-Commerce នៅ​កម្ពុជា ផងដែរ​។​

តំណាង EU បានបង្ហាញ​គោលជំហរ​បន្ត​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ក្នុង​បរិការណ៍​នៃ​ជំងឺឆ្លង​រា​តត្បា​ត​សកល​កូ​វីដ​-១៩ និង​ការស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ច សង្គម និង​ការបន្ត​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នាពេលខាងមុខ​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

ព័ត៌មានជាតិ១០ នាទីutes មុន

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺននាក់

ព័ត៌មានជាតិ១២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ២៣ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

Sokha Hotels

ព័ត៌មានពេញនិយម