ព័ត៌មានជាតិ
ប្រទះឃើញសពត្រីផ្សោត ១ ក្បាលទម្ងន់ជិត ១០០ គីឡូអណ្ដែតទឹកមកទើរលើឆ្នេរពយជំទាវម៉ៅ
សាកសពត្រីផ្សោតមួយក្បាលមានទម្ងន់ជិត១០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់អណ្តែតទឹកមកទើនៅលើឆ្នេរខ្សាច់ពយជំទាវម៉ៅ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការណ៌ប្រទះឃើញសាកសពត្រីផ្សោតនេះ បានកើតមានឡើងនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរកសិកម្ម ខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនេះ បន្ទាប់ពីទទួលបានការណែនាំពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។

ឆ្លងតាមការពិនិត្យរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះមានទង្ងន់ ប្រហែល៩០គីឡូ ប្រវែងបណ្តោយ ២,២៤ម ទទឹង០,៦០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)ឈ្មោល។
ផ្សោតប្រភេទនេះ មាននៅតំបន់កោះព្រិង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុត្រឹក្យលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀចនេះ បានងាប់ដោយសារជាប់ឧបករណ៍នេសាទ(មង)៕

អត្ថបទ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង