Connect with us

ព័ត៌មានជាតិ

បិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ នៅសង្កាត់នគរធំ ក្នុងក្រុងសៀមរាប​

បានផុស

នៅ

​​លោក ង៉ា ចុង ចៅសង្កាត់​នគរធំ ក្នុង​ក្រុង​សៀមរាប បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​សង្កាត់​នគរធំ ដូ​ស​ទី​១ ដោយ​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ មកពី​កងពលតូច​ថ្មើរជើង​លេខ​៤២ នៃ​យោធភូមិភាគ​ទី​៤ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នាក់ វង្ស ចាប់តាំងពី​ថ្ងៃទី​១០ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ត្រូវបាន​បិទ​បញ្ចប់​ហើយ ហើយ​ដូស​ទី​២ នឹងត្រូវ​ចាក់​ជូន​ប្រជាពល​រដ្ឋនៅ​ក្នុង​សង្កាត់​នគរធំ ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់​នគរធំ មានប្រសាសន៍​ទៀតថា ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​វ៉ាក់សាំង​ដូច​ទី​១​នេះមាន​ចំនួន​៦,២៩២​នាក់ ស្មើនឹង​ជាង​៧០​ភាគរយ នៃ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង ចំនួន​៨,៨៥៣​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នោះ គឺ​ពួកគាត់​ខ្លះ​មាន​បញ្ហា​ផ្នែក​សុខភាព ខ្លះទៀត​ធ្វើ ចំណាកស្រុក និង​មាន​អ្នក​ខ្លះទៀត បាន​ចាក់​រួច​កាលពី​ពេលមុន ។​

អ្នកស្រី រ៉ា​ន់ ឡិ​ប អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ បាន​មានប្រសាសន៍ថា អ្នកស្រី​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បាន​រួចរាល់​ហើយ ហើយ​ក្រោយពេល​ចាក់​រួចសុខភាព​អ្នកស្រី​នៅ​ធម្មតា គ្រាន់តែ​ឈឺ​បន្តិចបន្តួច​នៅត្រង់​កន្លែង​មុខ​ម្ជុល​ប៉ុណ្ណោះ ។​

លោក ឌី សំណាង រស់នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ​ នេះដែរ បាន​លើកឡើងថា លោក​ក៏បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បាន​រួចរាល់​ហើយ​ដែរ​នៅពេលនេះ ដូច្នេះ​ក្នុងឱកាស​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នគរធំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​កម្ពុជា​នាពេលនេះ ហេតុនេះ​ប្រជាពលរដ្ឋ​កម្ពុជា ពិត​មាន​សំណាងល្អ​ណាស់ ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ ដែលជា​និច្ចកាល​សម្តេច​តេ​ជោ តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច ។

គួររំលឹកថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ខេត្តសៀមរាប ជំហាន​ទី​១ បានចាប់ផ្តើម​ពី​ក្រុង សៀមរាប កាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​តាម​បណ្តា​ស្រុក​ទាំង​១១ របស់​ខេត្ត សៀមរាប បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ២០២១ ៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម