ព័ត៌មានជាតិ
ពលរដ្ឋនៅភ្នំពេញដែលបានចាក់វ៉ាក់សាំងដួសទី១ហើយ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ ឲ្យបានមុនថ្ងៃទី១៥ ខែសីហា
ភ្នំពេញ ៖ ដើម្បីធានាប្រសិទ្ធភាព និងរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំង ស្របតាមខ្លឹមសារនៃលិខិតលេខ ៣៨៦/២១ គ.វ.ក-១៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់ យុទ្ធនាការ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដួសទី១ នាពេលកន្លងមករៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូនឡើយ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩កក្កដានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ. វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាប់រាំកំសាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានបិទ បញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្នុងនោះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនទើបតបានម៉កទទួលវ៉ាក់សាំង ដូសទី១ មុនពេលបិទបញ្ចប់យុទ្ធនាការនេះ។

ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព និងរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំង ស្របតាមខ្លឹមសារនៃលិខិតលេខ ៣៨៦/២១ គ.វ.ក-១៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានទទួលវ៉ាកសាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់ យុទ្ធនាការ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដួសទី១ នាពេលកន្លងមក រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូនឡើយ។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវាក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួង សុខាភិបាល ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។

ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញ មកទទួលវ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលត្រូវ ទទួលវាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់អញ្ជើញមក ទទួលវ៉ាក់សាំងឲ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ