ព័ត៌មានជាតិ
ផ្សារសេះស ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង នៅក្បាលព្រលប់នេះ សង្ស័យទុសេខ្សែភ្លើង
កែប ៖ ផ្សារសេះស ដែលស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចំពោះករណីមានអគ្គិភ័យនេះ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរមូលដ្ឋានបានអះអាងថា ការឆាបឆេះតូបផ្សារសេះសស្ទើរទាំងស្រុងនេះអាចផ្តើមឡើងដោយសារទុសេខ្សែចរន្តអគ្គិសនី ខណៈក្រុមអាជីវករបិទតូបក្នុងផ្សារវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយមិនបានបិទបារ៉ែត ឬ បិទកុងតាក់ភ្លើង ការប្រើខ្សែភ្លើងចាស់ ឬឆ្លងតាមមុខតំណ ទើបបណ្តាលឲ្យចរន្តភ្លើងឆ្លងគ្នា បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។

ក្នុងករណីឆេះផ្សារនេះ គេសង្កេតឃើញក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រើប្រាស់រថយន្តពន្លត់ចំនួន០៤គ្រឿង និងរថយន្តសង្គ្រោះពន្លត់អគ្គិភ័យខេត្តកំពតជាច្រើនគ្រឿងទៀត បានសហការគ្នាជួយពន្លត់ ដែលធ្វើឲ្យអំណាចភ្លើងថមថយបន្តិច។ ប៉ុន្តែដោយសារភ្លើងបានឆាបឆេះពេញបន្ទុកជាយូរទៅហើយនោះ នឹងបានបំផ្លាញសម្ភារៈ របស់របរ និងមុខទំនិញរបស់ក្រុមអាជីវករ តាមតូបនីមួយៗក្លាយទៅជាផេះស្ទើរទាំងស្រុងទៅហើយ។

ចំពោះទំហំនៃការខូចខាតសម្ភារៈ មុខទំនិញ ដោយសារអគ្គិភ័យលេបត្របាក់នោះ គេមិនទាន់ស្រង់តួលេខឲ្យបានជាក់លាក់នៅឡើយ ប៉ុន្តែបើតាមក្រុមជំនាញ និងអាជ្ញាធរបានបញ្ជាក់អះអាងថា ពេលមានករណីអគ្គិភ័យឆាបឆេះភ្លាមៗ គ្មានបងប្អូនអាជីវករណាម្នាក់បានជញ្ជូនសម្ភារៈ ឬមុខទំនិញណាមួយបានឡើយ ព្រោះពេលមានការភ្ញាក់ផ្អើល អណ្តាតភ្លើងបានឆាបឆេះពេញបន្ទុកទៅហើយ បើទោះជាមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យបែបណាក៏ដោយ៕
ដោយ ៖ សេង ណារិទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង