Connect with us

ព័ត៌មានជាតិ

ផ្ទះ​ប្រជាពលរដ្ឋ​និង​ដើមឈើ​ដាំ​ក្នុង​សួនច្បារ រង​ការខូចខាត​ដោយ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់

បានផុស

នៅ

កំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ផ្ទះ​៥​ខ្នង និង​ដើមឈើ​ដាំ​ក្នុង​សួនច្បារ​សម្ដេចចៅហ្វា​វាំង​គង់​សំអុល​ជាច្រើន​ដើម បាន​រង​ការខូចខាត។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ១៨ ខែ​កក្កដា ឆ្នាំ​២០២១ នៅក្នុង​ក្រុង​កំ​ពង់​ឆ្នាំង និង​ស្រុក​កំពង់លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា សួនច្បារ​សម្ដេច​ចៅ​ហ៊្វាវាំង​គង់​សំអុល​សុទ្ធ ស្ថិតក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា​នេះ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​រដ្ឋ បាល​ខេត្តកំពង់ឆ្នាំង បាន​សហការគ្នា​ចុះ​លើក​ដើមឈើ​ដាំ​ឡើងវិញ ដោយ​ទិញ​បង្គោល​ឈើ​មក​ចង ទប់​លំនឹង ដែល​មាន​សរុប​ចំនួន​២១ ដើម ក្នុងនោះ​មាន​ដើម​ធ្នុង ដើម​បេង និង​ដើម​ចំប៉ី​ផងដែរ ។ ក្រៅ ពី​នោះ​មាន​ដើមឈើ​ធំៗ ចំនួន​២ ដើម​ទៀត​ដែល​មិនអាច​លើក​ដោយ​ដៃ​បាន ត្រូវ​រង់ចាំ​គ្រឿងចក្រ​មក​លើក​បញ្ឈរ និង​ត្រូវ​ជីក​ដាំ​ឡើងវិញ​។

មន្ត្រី​ជំនាញ​ដែល​ចូលរួម ដាំ​ដើម ឈើ​ដែល​បាន​រលំ បាន​និយាយ​ថា​ មាន​ដើមឈើ​ខ្លះ ត្រូវ​បាន​គេ​ដាំ​ទាំង​កា​រ៉ុង​ដែល​វេច​ខ្ចប់​ឬ​ស ដោយ​មិន​ស្រាយ​ឬ​ហែក​ការុង​ចេញ​ទេ ធ្វើ​ឲ្យ​ដើមឈើ​មិនអាច​ចាក់ឫស​បា ន​ឡើយ បញ្ហា​នេះ​មានការ​ដាក់​ប​ន្ទុ ក​ដល់​អ្នក​សាងសង់​សួនច្បារ​ផងដែរថា ធ្វើ​ឲ្យ​តែ​រួចពីដៃ​គឺ​ដាំ​មិន​ជ្រៅ។

ករណី​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ដែល​គិត​ត្រឹម​ម៉ោង ៤​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា​នេះ សាខា​កាកបាទក្រហម​នៅ​មិនទាន់​ទទួល​ទូរលេខ​សរុប​នៅឡើយ​ទេ។ ​ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន ៥ ខ្នង​ក្នុង ឃុំ​សំរោង​សែន និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់​លែង រួមទាំង​សាលា បឋមសិក្សា​មួយ​ផង​បាន​រង​ការ​ខូច ខាត ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ផងដែរ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម