ព័ត៌មានជាតិ
គណៈកម្មការផ្សារច្បារអំពៅ ស្នើអាជីវករទាំងអស់បន្តចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
គណៈកម្មការផ្សារច្បារអំពៅ បានស្នើដល់អាជីវករទាំងអស់បន្តចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីព្រោះថាជំងឺដ៏សាហាវមួយនេះ កំពុងរីករាលដាលចូលទៅក្នុងសហគមន៍។
កត្តាទាំងនេះហើយ ដែលធ្វើឲ្យអាជ្ញាធរតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំអប់រំ ក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំម្ងឺកូវីដ-១៩ មិនឲ្យឆ្លងបន្តកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍បន្តទៀត។
ចំណែកផ្សារច្បារអំពៅ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គណៈកម្មការគ្រប់គ្រងនេះ ក៏បាននឹងកំពុងមមាញឹក ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ ណែនាំទៅដល់អាជីវករ ក៏ដូចជាអ្នកទៅទិញទំនិញ ម្ហូប អាហារ ក្នុងផ្សារទាំងអស់ សូមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសំអាត លាងដៃ ជាមួយសាប៊ូ ឬជែល អាល់កុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាឲ្យបាននូវគម្លាតសង្គម ១ម៉ែត្រកន្លះឡើងទៅ។
លោក គ្រី ហ៊ុច អនុប្រធានគណៈកម្មការផ្សារច្បារអំពៅ ប្រាប់ឲ្យដឹងថា អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បារអំពៅ និងលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ជារឿយៗតែងតែធ្វើសកម្មភាពផ្សព្វផ្សាយ ណែនា ទៅដល់អាជីវករ ក៏ដូចជាអ្នកទៅទិញទំនិញម្ហូបអាហារក្នុងផ្សារទាំងអស់ សូមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល តែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃ ជាមួយសាប៊ូ ឬជែល អាល់កុល និងពាក់ម៉ាស បន្ថែមលើការចាក់វ៉ាក់សាំង។
លោក គ្រី ហ៊ុច លើកឡើងបន្តថា នៅតាមច្រកចេញ-ចូល នានានៅក្នុងបរិវេណផ្សារច្បារអំពៅ គណៈកម្មការគ្រប់គ្រងផ្សារ ក៏បានរៀបចំដាក់ម៉ាស៊ីនត្រួតពិនិត្យកំដៅ និងបញ្ចេញអាល់កុលស្វ័យប្រវត្តិ ដើម្បីតាមដាន និងបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ផងដែរ៕ (ដោយ)៖ រ៉ាវុទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក