Connect with us

ព័ត៌មានជាតិ

ការសាងសង់ដល់ជាន់កំពូល នៃផ្សារទំនើប K Mall ធ្វើឲ្យតំបន់វេងស្រេងឈ្ពោះទៅរកជីវិតកាន់តែប្រសើរក្នុងពេលឆាប់ៗ

បានផុស

នៅ

K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំងសម្រាប់ការរស់នៅបែបទាន់សម័យនៅតាមបណ្ដោយផ្លូវវេង ស្រេង កាលពីថ្ងៃសុក្រ ទី២០ វិច្ឆិកា បានរៀបចំ “ពិធីសាងសង់ដល់ជាន់កំពូល” ដោយគម្រោងនេះ ប្រព្រឹត្តទៅតាមផែនការដែលត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសាងសង់ដល់ជាន់កំពូល គឺជាពិធីប្រពៃណីនៅក្នុងវិស័យសំណង់ ដើម្បីអបអរក្នុងឱកាស ដែលដែកចុងក្រោយបំផុតត្រូវបានលើកដាក់នៅលើកំពូលអគារធំៗ។ ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើបថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយ ផ្សារទំនើបនេះនឹងមានហាងទំនិញ ព្រមជាមួយភោជនីយដ្ឋានជាង ៤០ ទីតាំង ដោយមានលក់ផលិតផ ចម្រុះគួរឲ្យទាក់ទាញពីសំណាក់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ។

ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃប្លង់មេរបស់គម្រោង KMH Park ដែលផ្ដល់បរិយាកាសនៃការលក់ដូរយ៉ាងប្រណីតបំផុត ដើម្បីទាក់ទាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៍ខ្លាំងនេះ និងជាតំបន់ដែលកំពុងតែមានការប្រែមុខមាត់ ដោយមានទាំងការប្ដូរឈ្មោះ មហាវិថី វេង ស្រេង ទៅជា មហាវិថី ចោមចៅផងដែរ។

KMH Park គឺជាគម្រោងអភិវឌ្ឍន៍ប្លង់មេថ្មីរបស់ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ISI GROUP ហើយជាក្រុមហ៊ុនដែលកំពុងផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជា មានកម្រិតជីវភាពមធ្យម នូវទីកន្លែងសម្រាប់រស់នៅផង ធ្វើការផង និងលំហែកម្សាន្តផង ក្នុងសហគមន៍ ពហុបំណងដែលរួមមានទីលំនៅ ការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញ និងទីធ្លាបៃតង  ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបើកចំហ និងធំទូលាយនេះ។ ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវទៅកាន់តំបន់នេះនឹងធ្វើឲ្យគម្រោង KMH Park និងផ្សារទំនើប K Mall ស្ថិតនៅចំកណ្ដាលនៃសហគមន៍ដែលកំពុងលូតលាស់មួយនេះ។

 នៅដំណាក់កាលទី ១ គម្រោង KMH Park ដែលមានទំហំ ៦ ហិចតា នោះ រួមមាន ផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង ទីលានបាល់ទាត់ សួនលំហែកម្សាន្ត និងអគារការិយាល័យកម្ពស់ ៩ ជាន់ ឈ្មោះ ISI Tower ដែលបានរៀបចំ “ពិធីសាងសង់ដល់ជាន់កំពូល”  កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ 

ផ្សារទំនើប K Mall ដែលស្ថិតនៅផ្នែកកណ្ដាលនៃគម្រោង KMH Park មានកម្ពស់បីជាន់ និងមានហាង លក់ទំនិញ ដែលជាហាងពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ដូចជាផ្សារទំនើបឡាក់គី (Lucky Supermarket), Zando, TEN11 និងហាងស្បែកជើង Nata™ Footwear ដែលទាំងអស់នេះទើបបង្ហាញវត្តមានដំបូងគេបំផុត នៅក្នុងតំបន់វេង ស្រេង។ អ្នកចូលចិត្តទំនិញតម្លៃសមរម្យ នឹងអាចមានជម្រើសជាច្រើនដូចជា Daiso ដែលជាហាងទំនិញគ្រប់មុខរបស់ជប៉ុនក៏នឹងបើកទ្វារអាជីវកម្មនៅផ្សារទំនើប K Mall នេះផងដែរ។

ផ្សារទំនើប K Mall មិនមែនត្រឹមជាផ្សារទំនើបសម្រាប់ដើរទិញទំនិញនោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់មិត្តភក្ដិ  និងក្រុមគ្រួសារមកជួបជុំសប្បាយរីករាយដូចគ្នា។ អ្នកធ្វើដំណើរមកកាន់ K Mall នឹងអាចរីករាយក្នុងការទទួលទានភេសជ្ជៈដែលគេចូលចិត្ត នៅពេលដែលហាងកាហ្វេ Brown Coffee  បង្ហាញវត្តមាននៅច្រកចូលរបស់ផ្សារទំនើបនេះ ខណៈដែលក្រុមហ៊ុន Lucky Burger និងហាងកាហ្វេពេញនិយមមកពីប្រទេសថៃ អាម៉ាហ្សូន (Cafe Amazon) ក៏នឹងមានវត្តមាន ក្នុងផ្សារទំនើបនេះព្រមៗគ្នា។  

អ្នកចូលចិត្តមើលកុន នឹងអាចទស្សនាភាពយន្តល្បីៗ នៅរោងភាពយន្ត Legend Cinema ដែលមានអេក្រង់ចំនួន ៦ ផ្ទាំងថ្មីសន្លាង ដែលមានសាលរង់ចាំលំដាប់ព្រីមៀម និងសាលសម្រាប់កុមារលេងកម្សាន្ត។

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក មានប្រសាសន៍ថា “យើងមានក្ដីរំភើប នៅពេលដែលមើលឃើញថា ផ្សារទំនើប K Mall សម្រេចការសាងសង់បានជិតពីរភាគបី ឬប្រមាណ ៦៥% នៃការប្ដេជ្ញាចិត្តក្នុងការជួលសម្រាប់ហាងលក់ទំនិញ ហើយយើងរំពឹងថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលកាន់តែច្រើនថែមទៀតនៅប៉ុន្មានខែខាងមុខ។ ការជឿជាក់មកលើចក្ខុវិស័យ និងទីតាំងយុទ្ធសាស្ត្ររបស់ផ្សារទំនើប K Mall គឺជាកត្តាចម្បងដែលយើងបានទទួលការគាំទ្រពីសំណាក់ដៃគូអាជីវកម្ម។”  លោកបន្តថា “ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន Urbanland យើងបានបង្កើន ការប្ដេជ្ញាចិត្តទ្វេរដង ដើម្បីគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់លើការរចនា និងការសាងសង់ ដើម្បីបង្កើតបាននូវស្នាដៃមួយដែលយើងជឿថា នឹងក្លាយជាស្តង់ដារថ្មីសម្រាប់រាជធានីភ្នំពេញ ហើយបង្កភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ និងអ្នកមកកម្សាន្តនៅផ្សារទំនើបយើង។ យើងសង្ឃឹមថា អ្នកទិញទំនិញ នឹងចូលចិត្តទស្សនទានពិសេសប្លែកនេះ ដែលបូកបញ្ចូលនូវស្ថាបត្យកម្មទំនើប ជាមួយនឹងភាពសម្បូរបែបនៃហាងទំនិញ ដើម្បីតម្រូវតាមរបៀបបរបបរស់នៅផ្សេងៗគ្នានៃប្រជាជន កម្ពុជា”។ 

នៅក្នុងការបញ្ចូលរចនាបទបែបសហសម័យ ផ្សារទំនើប K Mall បានបង្កើតទីធ្លា សាធារណៈធំទូលាយ នៅក្នុង ទំរង់ជាសាលមានដំបូល និងទីធ្លានៅខាងក្រៅ ដែលក្នុងនោះសកម្មភាពសហគមន៍នានាដូចជា ពិធីបុណ្យ ការតាំងពីព័រណ៍ចុងសប្ដាហ៍ និងព្រឹត្តិការណ៍នានា អាចមករៀបចំបាន។ ផ្សារទំនើបនេះ មានបំណងក្លាយជាមូលដ្ឋានដ៏សកម្មសម្រាប់ការជំរុញសិល្បៈ និងវប្បធម៌ក្នុងស្រុក ដោយមានសក្ដានុពលក្នុងការផ្ដល់នូវកម្មវិធីបង្ហាញសិល្បៈ និងការបញ្ចាំងភាពយន្តនៅផ្នែកខាងក្រៅ ជាសាធារណៈ និងការប្រគំតន្ត្រីខ្នាតតូចៗជារៀងរាល់ឆ្នាំ។ ស្របតាមគោលដៅរបស់ក្រុមហ៊ុន Urbanland ក្នុងការរចនាផ្ទះ ដោយគិតគូរពីតម្រូវការ អ្នកប្រើប្រាស់ជាចម្បងនោះ ទីតាំងបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន រួមមាន ផ្លូវដើរមានដំបូល ជណ្ដើរសម្រាប់ជនពិការ និងទីចំណតសម្រាប់ម៉ូតូ ៧០០ គ្រឿង និងរថយន្ត ៣០០ គ្រឿង ដើម្បីបង្កើន ភាពងាយស្រួលសម្រាប់ភ្ញៀវ។ 

ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង នៅគម្រោង KMH Park បានលក់ចេញអស់ទៅហើយ នៅពេលដែល អតិថិជនបានជាប់ចិត្តនឹងស្នាដៃស្ថាបត្យកម្មដ៏ល្អឯក និងសក្ដានុពលនៃការបូកបញ្ចូលគ្នារវាង  លំនៅដ្ឋានផង និងការធ្វើអាជីវកម្មផង។ ការរចនាជណ្ដើរដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ និងរចនាបថធំទូលាយ របស់ផ្ទះអាជីវកម្មទំនើបនេះ ព្រមជាមួយនឹងលទ្ធភាពក្នុងការជួលទៅឲ្យអ្នកជួលច្រើនគ្នាក្នុងពេលតែមួយ សុទ្ធសឹងជាលក្ខខណ្ឌពិសេសៗមួយចំនួនដែលនឹងផ្ដល់ជូនដល់អតិថិជន បន្ថែមចិញ្ចើមផ្លូវដើរមុខផ្ទះដ៏ធំទូលាយ។ 

ម្ចាស់លំនៅដ្ឋាននឹងអាចចាប់ផ្ដើមរស់នៅក្នុងផ្ទះអាជីវកម្មថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយ ខណៈដែលអ្នកជួលដែលចាប់អារម្មណ៍ចង់ចូលរួមជាមួយផ្សារទំនើប K Mall ក្នុងការអភិវឌ្ឍន៍តំបន់ដ៏មានសក្ដានុពលនេះ សូមរួសរាន់ទាក់ទងមកកាន់ Urbanland តាមរយៈទូរសព្ទលេខ ០៩៩ ៨៨៨ ៥៩៦។

ផ្សារទំនើប K Mall  ស្ថិតនៅតាមដងមហាវិថីចោមចៅ ហើយការធ្វើដំណើរទៅផ្សារទំនើប K Mall ចំណាយពេលប្រមាណ១០ ទៅ១៥ នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។ ផ្សារទំនើបថ្មីនេះ ងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវជាតិលេខ ៣ និងមហាវិថីសម្ដេច ហ៊ុន សែន ពីភាគខាងត្បូងរាជធានីភ្នំពេញ។ ទីតាំងសម្រាប់ជួលមានទំហំ១២០០០ ម៉ែត្រការ៉េ និងមានកម្ពស់បីជាន់ ហើយផ្សារទំនើប K Mall ជាផ្សារទំនើបដែលរស់រវើក និងមានអ្វីគ្រប់យ៉ាង ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋានដូចជា ម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស ការកម្សាន្ត និងម៉ូដសម្លៀកបំពាក់ទាន់សម័យ ដែលស្ថិតនៅចំណុចកណ្ដាលនៃតំបន់វេងស្រេង៕

អត្ថបទ ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ

ជីវិតកម្សាន្ដ២១ នាទីutes មុន

កម្មវិធីជិះកង់សប្បុរស ២ កំពុងជួយរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា ដើម្បីកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

និន្នាការ​ពលរដ្ឋ​ម៉ាឡេស៊ីទៅធ្វើការ​នៅសិង្ហបុរី​កើនឡើង ដោយសារតែ​ប្រាក់ខែ​ថ្លៃ​ អាច​សន្សំទុកពេលចូលនិវត្តន៍

ចរាចរណ៍៣៤ នាទីutes មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៤ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍៣ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម