ព័ត៌មានជាតិ
ព្រះចៅអធិការវត្តសំបួរមាស បំភ្លឺការចោទប្រកាន់ការធ្វើអាជីវកម្មក្នុងវត្ត
ក្រោយមានប្រតិកម្ម ដោយមានចោទប្រកាន់វត្តសំបួរមាសក្នុងខណ្ឌដង្កោ មានការធ្វើអាជីវកម្មលើមណរៈទុក្ខគ្រួសារសព។
លោក អុឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងរិះគន់វត្តសំបួរមាសបានធ្វើអាជីវកម្មលើមណរៈទុក្ខគ្រួសារសព ហើយគ្រួសាររបស់លោកជាជនរងគ្រោះក្នុងហេតុការណ៍នោះ។

យ៉ាងណាមិញព្រះគ្រូសីលវង្សា កុង ពិសី ព្រះគ្រូចៅអធិការវត្តសំបួរមាសស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានសង្ឃដីកាបំភ្លឺថា កាលពីថ្ងៃទី ១៧ និង១៨ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម អុឹម បុរិន្ទ បានសុំទីកន្លែងឈាបនដ្ឋានវត្តសំបួរមាស សម្រាប់តម្កល់សពកូនស្រីរបស់លោកឈ្មោះ អឹម ប៊ុណ្ណារី ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិខ្មែរ។ ដោយឡែកនៅពេលថ្មីៗនេះ មានការបង្ហោះជាសំណេរនៅលើបណ្តាញសង្គម គណនីឈ្មោះ អុឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ បានបង្ហោះពីតម្លៃក្នុងពិធីបុណ្យសពកូនស្រីដូចជារថយន្តដឹកសព ៨០ដុល្លារ ឈាបនដ្ឋានបូជា ៧០០ដុល្លារ ក្នុងនោះមានក្ដារមឈូសធ្វើអំពីក្តារកុងផ្លាកេមួយសម្រាប់ដាក់សព។

ចំពោះការចោទប្រកាន់ខាងលើនេះ ព្រះគ្រូចៅអធិការវត្តសំបួរមាសច្រានចោល ព្រោះវត្តមិនមានសេវាកម្មពិធីការរៀបចំបុណ្យសពឡើយ។
បើតាមព្រះគ្រូចៅអធិការ វត្តមានតែសាលាសម្រាប់តម្កល់សព និងឈាបនដ្ឋានសម្រាប់បូជាសពប៉ុណ្ណោះ។ អ្នកម៉ៅការពិធីបុណ្យសពកូនឯកឧត្តម អុឹម បុរិន្ទ បានប្រគេនបច្ច័យសម្រាប់វត្តចំនួន ១.០០០.០០០ (មួយលានរៀល) តែប៉ុណ្ណោះ។ ផ្ទុយទៅវិញការចំណាយដែល ឯកឧត្តម បានលើកឡើងក្នុងសំណេរមិនមែនជាការកំណត់របស់វត្តឡើយ។ តាមរយៈការសាកសួរអ្នកពាក់ព័ន្ធបានបំភ្លឺថា ឯកឧត្តម អុឹម បុរិន្ទ បានទាក់ទងជាមួយពិធីការរៀបចំបុណ្យសពពីខាងក្រៅ ក្នុងនោះឡានដឹកសព មឈូស ផ្កាកាលានពីរ ផ្កាតាំងរូបថតមួយ ដែលអ្នកពិធីការទៅជាកញ្ចប់ក្នុងនោះបូករួមទាំងថ្លៃបូជា និងកន្លែងតម្កល់ក្នុងកញ្ចប់សេវាកម្មរបស់គេផ្ទាល់ ដែលធ្វើឱ្យឯកឧត្តម អុឹម បុរិន្ទ យល់ច្រឡំថាជាការកំណត់តម្លៃរបស់វត្តសំបួរមាស។
ការបកស្រាយនេះ ព្រះគ្រូចៅអធិការសង្ឃឹមថា ពុទ្ធបរិស័ទ សាធារណៈជនតាមបណ្តាញសង្គមមេត្តាជ្រាបថាវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនមានការធ្វើអាជីវកម្មឬការរកស៊ីជួញដូរដូចការបង្ហោះតាមបណ្តាញសារព័ត៌មានឡើយ។
ព្រះតេជគុណ ចឺប ជាងបាន គ្រូសូត្រស្តាំនិងជាជំនួយការព្រះចៅអធិការវត្តសំបួរមាស មានសង្ឃដីកាប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ខាងវត្តមានរៀបចំតារាងតម្លៃបូជាសពដើម្បីផ្តល់ជាព័ត៌មាន កុំឲ្យពុទ្ធបរិស័ទមានការយល់ច្រឡំ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា សម្រាប់ជនក្រីក្រក៏វត្តមានការបូជាដោយតម្លៃអនុគ្រោះដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី