Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយវាយជនបរទេសគេចខ្លួនបាន៤ថ្ងៃ​

បានផុស

នៅ

ជនដៃដល់​ម្នាក់ ​ក្រោយពី​ប្រើ​បំពង់​ទីប​វាយ​លើ​ជនបរទេស​បណ្តាល​ឲ្យ​របួសធ្ងន់​ហើយព្យា​យាមគេចខ្លួន​បាន​៤​ថ្ងៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​តែម្តង​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​ដែក​បំពង់​ទីប​វាយបណ្តាលអោយ​របួស​) បានកើត​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨និង០០​នាទី​។ ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ចាក់ថា ជនសង្ស័យ​មានឈ្មោះ ម៉ម វណ្ណៈ ហៅ​ឆាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ KHANAL UDAY RAJ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​នេប៉ាល់ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ ផា​រ៉ា​ដាយ​ មេគង្គ ស្នាក់នៅ​ផ្ទះជួល​២០​ដេ ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​(​របួស​ក្បាល​ផ្នែក​ខាងស្តាំ​)​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅនៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​០០​នាទី ជនរងគ្រោះ​បាន​ជិះ​កង់​មក​ឈប់​ហៅ​មិត្តភ័ក្ដិ​មុខផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ស្រាប់តែ​ជន​សង្ស័យ​បាន​ដើរ​មកដល់​សួរ​ទៅ​ជនរងគ្រោះ​ជា​ភាសា​អង់គ្លេស ត្រូវ​ការឲ្យខ្ញុំ​ជួយ​ទេ ជនរងគ្រោះ​បាន​ឆ្លើយ​ជា​ភាសា​អង់គ្លេស​តប​មកវិញ ខ្ញុំ​មិន​ត្រូវការ​អ្នកឯង​ទេ ស្រាប់តែ​ជនសង្ស័យ​ខឹង​បាន​ទាញ​ដែក​បំពង់​ទីប​ប៉ុន​​វាយ​ទៅលើ​ជនរងគ្រោះ​បី​បួន​បំពង់​ទីប​ចំក្បាល​បែក​ហូរឈាម​រួច​កាន់​ដែក​ទីប​គេចខ្លួនបាត់​។

ក្រោយពី​លាង​របួស​រួច ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​។ បន្ទាប់​ពី​ទទួលបាន​បណ្តឹង​ជនរងគ្រោះ​ប៉ុស្តិ៍​បានធ្វើការ​ស្រាវជ្រាវ​រហូត​មកដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី ក៏ឃាត់ខ្លួន​​ជនសង្ស័យបាននៅ​ចំណុច​មុខ​វិហារ​ចាម ផ្លូវ​បេតុង ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​។​

ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ម៉ម វណ្ណៈ ហៅ​ឆាង បាន​សារភាពថា​ ខ្លួន​បាន​យក​ដែក​បំពង់​ទីប​វាយ​លើ​ជនរងគ្រោះ​បណ្តាលឲ្យបែកក្បាល​ហូរឈាម​ប្រាកដ​មែន ហើយ​ដែក​បំពង់​ទីប​នោះ​ខ្លួន​បាន​យកទៅ​បោះចោល​មុនពេល​គេចខ្លួន។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាម​និតិ​វិធី​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម