ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាក់ពីមូលហេតុអគ្គីភ័យផ្សារសេះស ឆេះអស់១២១តូប
ខេត្តកែប៖ ដើមចមនៃអគ្គីភ័យដែលបានឆេះកម្ទេចផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែប អស់ប្រមាណ១២១ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលមានខ្យល់កន្ទ្រាក់គួចដំបូលផ្សារ ហើយបានផ្តាច់ខ្សែចរន្តអគ្គិសនីដែលតខ្វាត់ខ្វែងក្នុងតូបលក់ដូររបស់អាជីវករ ទើបបង្កជាអណ្តាតភ្លើងឆាបឆេះឆ្លងពីតូបមួយទៅមួយ។

ប្រភពពីមន្ត្រីអាជ្ញាធរដដែលបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត៦ល្ងាច អាកាសធាតុមានភាពអាប់អួ ថែមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង ទើបធ្វើឱ្យតូបលក់ដូររបស់បងប្អូនអាជីវករមួយចំនួនប៉ើងដំបូលជាហេតុនាំឱ្យដាច់ខ្សែភ្លើង បណ្តាលឱ្យទុស្សេខ្សែចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គេឃើញវត្តមានក្រុមការងារកាកបាទក្រហម និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះត្រួតពិនិត្យនៃទំហំការខូចខាតមុខទំនិញផ្សេងៗ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាដើម្បីចែកជូនដល់ក្រុមអាជីវករ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្សារសេះស ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យតូបលក់ដូរក្នុងផ្សារជាច្រើនតូបត្រូវក្លាយជាចំណីអគ្គិភ័យគួរឱ្យសោកស្តាយបំផុត។ ប៉ុន្តែចំពោះទ្រព្យសម្បត្តិដែលឆេះក្លាយជាផេះនោះ គេពុំទាន់បានទទួលតួលេខជាក់លាក់នៅឡើយទេ ព្រោះពេលនេះខាងអាជ្ញាធរកំពុងស្រង់របាយការណ៍តាមតូបនិមួយៗ៕
អត្ថបទ៖ សេង ណារិទ្ធ




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍