ព័ត៌មានជាតិ
កសិករខ្មែរបន្តភ្ជួររាស់ដីដោយប្រើកម្លាំងគោក្របីនៅសល់តិចតួចបំផុតស្ទើរមិនគួរឱ្យជឿ
យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារបង្កបង្កើនផល សម្រាប់រដូវវស្សាឆ្នាំ២០២១ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ពលរដ្ឋខ្មែរ ដែលនៅបន្តប្រើប្រាស់កម្លាំងគោក្របី ជាកម្លាំងអូសទាញ ភ្ជួររាស់ដី ធ្វើដំណាំស្រូវ នៅសល់ប្រហែល ០,៤៥% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប។ ការប្រើប្រាស់មធ្យោបាយភ្ជួររាស់តាមបែបប្រពៃណីដោយគោក្របីនេះ បើគិតជាផ្ទៃដី គឺស្មើប្រមាណ ១០,៧៧៥ ហិចតា ខណៈដែលផ្នែកគ្រឿងចក្រកសិកម្មទំនើបៗ ចូលមកជំនួសកម្លាំងគោក្របី មានរហូតដល់ ២,៣៩២,៥០៥ ហិចតា ឬស្មើនឹង ៩៩,៥៥% ។
បើគិតជាផ្ទៃដីភ្ជួររាស់ទូទាំងប្រទេសកម្ពុជាសរុប គិតមកទល់នឹងពាក់កណ្ដាលខែ កក្កដា ឆ្នាំ២០២១នេះ គឺមានប្រមាណ ២,៤០៣,២៨០ ហិចតា។ ចំនួននេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ឃើញថា សម្រេចបានលឿនជាង ប្រមាញ ១០៦,៩៧៨ ហិចតា។
យោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដដែលឃើញថា ក្រសួង បានបែងចែកប្រភេទដំណាំកសិកម្មទូទាំងប្រទេសទាំងអស់ជា ៣ប្រភេទ រួមមាន៖ ១. ដំណាំស្រូវ ២. ដំណាំសាកវប្បកម្មរយៈពេលខ្លី (ពោត ដំឡូងជ្វា បន្លែគ្រប់មុខ) និងទី៣ ដំណាំឧស្សាហកម្មរយៈពេលខ្លី (ពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី សណ្ដែកសៀង អំពៅ)។
គួរបញ្ជាក់ផងដែរថា ការរៀបចំភ្ជួររាស់ ការរៀបចំផ្ទៃដីនៃការដាំដុះ និងបង្កបង្កើនផល ក្នុងចំណោមដំណាំអាទិភាពទាំង ៣ប្រភេទខាងលើ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ ធៀបនឹងឆ្នាំ ២០២០ កន្លងទៅ រយៈពេលជាង ៦ខែ ដូចគ្នា។ ការភ្ជួររាស់ផ្ទៃដី និងរៀបចំផ្ទៃដីបង្កបង្កើនផល សុទ្ធតែធ្វើបានលឿនជាងឆ្នាំទៅ ខណៈការរៀបចំដំណាំសាកវប្បកម្មរយៈពេលខ្លី និងដំណាំឧស្សាហកម្មរយៈពេលខ្លី ហាក់នៅយឺតបន្តិច មូលហេតុដោយសារតែការដាំចុះស្រូវបង្កើនរដូវមានការយឺតយ៉ាវបន្តិច៕ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី