ព័ត៌មានជាតិ
ដាក់លុយក្លែងក្លាយជិត២០លាន ដើរចាយតាមខេត្ត សមត្ថកិច្ចឆែកមើលឃើញសុទ្ធតែក្រដាស៥ម៉ឺន និង១ម៉ឺនរៀល
វរសេនីយ៍ឯក ឯក ស៊ុនអេង អធិការស្រុកស្វាយលើបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យស្រី ប្រុស២នាក់ ដែលចរាចរណ៍ក្រដាស់ប្រាក់ក្លែងក្លាយ នៅលើទឹកដីនៃស្រុកស្វាយលើ។
លោកវរសេនីយ៍ឯក បានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីចរាចរណ៍នូវរូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ កាលពីវេលាម៉ោង១៣និង៣០នាទី។

ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ដែលជនសង្ស័យទាំង០២នាក់ កំពុងធ្វើសកម្មភាព ហើយបើតាមចំម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពជិះម៉ូតូមកពីខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយកក្រដាសប្រាក់ ក្លែងក្លាយ(ក្រដាសប្រាក់៥០០០០រៀលនិង១០០០០រៀល) មកចាយ នៅក្នុងភូមិសាស្ត្រឃុំស្វាយលើ ស្រុកស្វាយលើ។

ក្រោយធ្វើការឃាតខ្លួនសមត្ថកិច្ចបានឆែកឆេរកាបូបជនសង្ស័យ រកឃើញក្រដាសប្រាក់ក្លែងក្លាយចំនួន១៥,៧០០,០០០៛(ដប់ប្រាំលានប្រាំពីរសែនរៀល) ក្នុងនោះក្រដាស៥០០០០រៀល ចំនួន១៣,៩០០,០០០៛(ដប់បីលានប្រាំបួនសែនរៀល) ក្រដាស១០០០០រៀលចំនួន១,៨០០,០០០៛(មួយលានប្រាំបីសែនរៀល) និងប្រាក់រៀល (ប្រាក់សុទ្ធ)មួយចំនួន។ ក្រៅពីនោះឃើញមានអត្តសញ្ញាណប័ណ្ណ កាតធនាគារប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទmetfone និងកាតទូរស័ព្ទsmart មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី