ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ៩នាក់បន្ថែមទៀត បើទោះមានការថយចុះខ្លះក៏ដោយ
ខេត្តស្ទឹងត្រែងទោះជាមានអត្រាឆ្លងថយចុះយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យជំនាញនៅតែបន្តតាមដានស្រាវជ្រាវជារៀងរាល់ថ្ងៃ ត្រូវបានរដ្ឋបាលខេត្តប្រកាស រកឃើញអ្នកឆ្លងកូវី១៩ចំនួន ៩នាក់បន្ថែមទៀត ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គិតត្រឹមម៉ោង ៥និង០០នាទីរសៀល កាលពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ។
ក្រុមគ្រូពេទ្យជំនាញបញ្ជាក់ថា អ្នកវិជ្ជមានខាងលើ ធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលរកឃើញកន្លងមក ដោយតម្រូវឲ្យពួកគេ ធ្វើតេស្តសំណាក និងមួយចំនួនទៀត មានអាការឈឺបំពង់ក ក្តៅខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក ហើយក្នុងចំណោមអ្នកប៉ះពាល់ជាច្រើននាក់ បានរកឃើញអ្នកវិជ្ជមានចំនួន ៩ នាក់។ រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន រកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ហើយត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាបន្ទាន់។

គិតត្រឹមថ្ងៃទី៩ ខែកក្កដា នៅក្នុងខេត្តស្ទឹងត្រែងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប៤៥៨ នាក់ ព្យាបាលជាសះស្បើយ២៨៥ នាក់ កំពុងសម្រាកព្យាបាល១៧២នាក់ ស្លាប់ ១ នាក់៕

អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?