Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបន្ទាយស្រី រៀបចំ «ផ្សារក្រមួន» ជូនអាជីវករផ្សារព្រះដាក់ ខណៈទីតាំងផ្សារត្រូវ បិទ១ខែ

បានផុស

នៅ

អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំទីតាំងថ្មីនៅលើផ្លូវបេតុង ដែលរៀបចំជារបៀប «ផ្សារក្រមួន» សម្រាប់អាជីវករលក់ដូរនៅផ្សារព្រះដាក់បណ្តោះអា​សន្ន ខណៈដែលទីតាំងផ្សារត្រូវបិទរយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២០ ខែកក្កដា​នេះ​ថា នៅថ្ងៃនេះគឺជាថ្ងៃទី១ហើយ ដែលអាជីវករនៅផ្សារព្រះដាក់ ត្រូវមកលក់ដូរនៅលើនៅលើផ្លូវបេតុងមួយខ្សែ ដែលអាជ្ញាធរបានរៀបចំជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានថ្លែងឲ្យដឹងបន្តថា មូលហេតុដែលអាជ្ញាធរ រៀបចំផ្សារបណ្ដោះអាសន្ន ជូនអាជីវករ​ផ្សារ​ព្រះដាក់នេះ ក៏ព្រោះតែទីតាំងចាស់ កំពុងមានហានិភ័យខ្លាំង ដោយសារតែកន្លែងលក់ដូរមានលក្ខណៈតូចចង្អៀត តែក៏មិន​មាន​បិទរហូតនោះដែរ។ ហេតុផលមួយទៀត គឺដោយសារតែអាជីវករ ត្រូវរង់ចាំការចាក់វ៉ាក់សាំងដូសទី២ ហើយប្រសិនបើ មានករណីឆ្លងក្នុងសហគមន៍ ឬផ្សារដែលពួកគាត់លក់ដូរនោះ នឹងធ្វើឲ្យប៉ះពាដល់ការចាក់​លើក​ទី២ របស់ពួកគាត់។

អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា «ដើម្បីចៀសឲ្យផុតពីហានិភ័យណាមួយ ដែលយើងមើលមិន​ឃើញតែម្ដងនោះ គឺយើងរៀបផ្សារនេះមកខាងក្រៅ ដែលហេតុផលមួយទៀតនោះ គឺដោយសារតអញ្ចេះ យើងក៏​យល់ពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នកព្រះដាក់ទូទៅ ក៏ដូចជាអាជីវករ ពីព្រោះគាត់ត្រូវការជីវភាពរ​បស់ពួកគាត់ដែរ អញ្ចឹងបើយើងបិទផ្សាររបស់គាត់ទៅណា ទៅទិញឥវ៉ាន់នៅណា ហើយគាត់លក់ដូរ ធ្វើម៉េចមាន​ប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់ ហើយឥវ៉ាន់របស់គាត់មួយចំនួន បើយើងបិទយូរពេក ក៏ខូចស្អុយ​រលួយ ដូច្នេះបានជាយើងបង្កើតនៅកន្លែងនេះ គឺយើងចៀសបានទាំងអស់ ទី១ យើងចៀសហានិភ័យ ទី២ យើង​អនុញ្ញាតឲ្យបងប្អូនអាជីវករ គាត់បន្តជីវភាពរបស់ពួកគាត់ និងទី៣ យើងរង់ចាំរហូតទាល់តែប្រជាពលរដ្ឋ​ចាក់វ៉ាក់​សាំងហើយ ហើយយើងបើកវិញ នៅពេលនោះបើមានហានិភ័យ នៅទីតាំងផ្សារចាស់ ក៏ហានិភ័យទាបដែរ ដោយ​សារតែប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងរួចហើយ»។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លង ក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្សារព្រះ​ដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់​ធ្ងរនៅក្នុងសហគមន៍ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងផ្សារព្រះដាក់នេះមួយចំនួនរួចមក។

យ៉ាងណាក៏ដោយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលនៃការយកសំណាកលើកទី២ របស់អាជីវករ និងអ្នកប៉ះពាល់ជាមួយ នឹងអ្នកវិជ្ជមានកូវីដ-ជិត២០០នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ ក្រោយពីបានរង់ចាំអស់រយៈពេល១៤ថ្ងៃរួចមក។ បើទោះជាលទ្ធផលល្អយ៉ាងនេះក៏ដោយ រដ្ឋបាលស្រុកបន្ទាយស្រី នៅតែសម្រេចបន្តបិទផ្សារព្រះដាក់ជាបណ្តោះអាសន្ន រយៈពេល១ខែថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤៥ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម