ព័ត៌មានជាតិ
ក្រុងព្រះសីហនុ ក្លាយជាគោលដៅសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានដើមឆ្នាំក្រោយ
ក្រសួងទេសចរណ៏បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ហើយបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍នេះដោយសាតែក្រុងព្រះសីហនុមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍សមសម្រប ដែលសម្រួលការធ្វើដំណើររបស់គណៈប្រតិភូ ម្យ៉ាងទៀតការចាក់វ៉ាក់សាំង ក៏ជាហេតុផលមួយផងដែរ។

នៅក្នុងប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិភាក្សា និងដោះដូរយោបល់ លើការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ លោក ថោង ខុន បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេលម្ដងរួចមកហើយនៅឆ្នាំ២០២១នេះ ដោយសារវិបត្តិកូវីដ-១៩។
លោកថា ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

លោក ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឲ្យរៀបចំវេទិកាទេសចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។
លោក គួច ចំរើន នៅក្នុងកិច្ចប្រជុំតាមអនឡាញ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ និងបានធានាចូលរួមសហការ ឲ្យកម្មវិធីនេះ ទទួលបានជោគជ័យ និងធានាថា គ្មានការនាំជំងឺកូវីដ-១៩ចូល ហើយក៏គ្មានការនាំជំងឺចេញដែរ។

ដើម្បីរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះឲ្យទទួលបានជោគជ័យ គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ដើម្បីសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដែលក្នុងនោះមានការផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ, ការគ្រប់គ្រងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩, ការគ្រប់គ្រងព័ត៌មាន ស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ, ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឲ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ។
លោករដ្ឋមន្រ្តី ថោង ខុន សង្ឃឹមថា វេទិកាទេសចរណ៍អាស៊ាន២០២២ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជា នឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន៕ អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ