ព័ត៌មានជាតិ
តំបន់ណាដែលផ្ទុះជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង នឹងត្រូវធ្វើតេស្តរហ័ស
កោះកុង៖ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកខាងប្រយុទ្ធនឹងជំងឺកូវីដ-១៩ អះអាងថា តំបន់រស់នៅរបស់ពលរដ្ឋតាមមូលដ្ឋានភូមិឃុំស្រុកណាដែលផ្ទុះជំងឺកូវីដ-១៩ច្រើនជាងគេ នឹងតម្រូវឱ្យពលរដ្ឋយកសំណាកធ្វើតេស្តរហ័សរកមេរោគ និងបញ្ចូនទៅព្យាបាលឱ្យបានទាន់ពេលវេលាបំផុត។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លើកឡើងថា តបនឹងអ្វីដែលជាការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ត លើជាវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ គឺតំបន់ណាដែលរកឃើញអត្រាឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាងគេ នឹងត្រូវអនុវត្តការធ្វើតេស្តយកសំណាកទៅពិនិត្យរហ័សចំពោះគ្រប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនោះ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ទូ សាវុធ ធ្វើឡើងក្រោយការអនុវត្តធ្វើតេស្តរហ័សទៅលើថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការនៃមន្ទីរអង្គភាពនានាជុំវិញរកមេរោគកូវីដ-១៩អស់ពេល៣ថ្ងៃមកនៅបណ្តាអគារព្យាបាលនីមួយៗទូទាំងខេត្ត។

លោកអភិបាលរងខេត្ត បន្ថែមថា ក្រៅពីការផ្ទុះជំងឺកូវីដនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រុមគ្រូពេទ្យនឹងទៅធ្វើតេស្តនៅឃុំថ្មស ស្រុកបូទុមសាគរ និងឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឃុំថ្មរកឃើញជាង១០០មានវិជ្ជមានកូវីដ-១៩ រីឯឃុំកោះស្តេចមានមនុស្ស១៤នាក់។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា នៃការធ្វើតេស្តរហ័សក្នុងចំណោមថ្នាក់ដឹកនាំមន្រ្តីរាជការទូទាំងខេត្តជាច្រើនរយនាក់ មន្រ្តីសុខាភិបាលខេត្តបានរកឃើញមានមន្រ្តីរាជការស៊ីវិលសរុបចំនួន១០នាក់មានវិជ្ជមានកូវីដ-១៩ ហើយបានបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលក្នុងបរិវេនវិទ្យាល័យកោះកុង។

តាមការអង្កេតរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនីមួយៗឃើញថា មានក្រុមមន្រ្តីរាជការបានចូលរួមសហការបានល្អប្រសើរទៅតាមកាតព្វកិច្ចរបស់ពួកគេរៀងៗខ្លួន ក្នុងន័យដឹងប្រាកដប្រជាអំពីជំងឺកូវីដ-១៩ដោយស្ម័គ្រចិត្តព្យាបាលឥតជំទាស់គ្មានការខ្មាសអៀន។ ព្រោះលាក់បាំងព័ត៌មានពីជំងឺកូវីដ ជាកត្តាហានិភ័យគ្រោះថ្នាក់បំផុតទៅដល់សាច់ញាតិក្រុមគ្រួសារ និងពលរដ្ឋដ៏ទៃទៀតក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ