Connect with us

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ ៖ ពលរដ្ឋក្នុងស្រុកបន្ទាយស្រី ជិត៣ម៉ឺននាក់ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងស្រុកបន្ទាយស្រីទាំងមូល មានប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ តែប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលអាចចាក់វ៉ាក់សាំ​ង​បង្ការជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនេះ មានចំនួនជិត៣ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២០ ខែកក្កដានេះថា គិតត្រឹមថ្ងៃនេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងស្រុកបន្ទាយស្រីបានចំនួនលើស១ម៉ឺននាក់ហើយ។ លោកថា ក្នុង​ស្រុកបន្ទាយស្រី មានប្រជាជនសរុបជិត៥ម៉ឺននាក់។ ប៉ុន្តែអ្នកដែលអាចចាក់វ៉ាក់សាំងបាន ក្នុងក្របខណ្ឌបច្ចុប្បន្ន​នេះ គឺយកអ្នកដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅ មានសរុបចំនួន២៨០ ០១០នាក់។

លោកអភិបាលស្រុកបន្ទាយស្រី បានថ្លែងបញ្ជាក់ថា «គម្រោងរបស់យើង យើងគ្រោងប្រើពេលតែ២សប្ដាហ៍បញ្ចប់​តែម្ដង តែដូចបងដឹងថា ការចាក់វ៉ាក់សាំងវាត្រូវមានដូសទី១ និងដូសទី២ អញ្ចឹងនៅពេលដែលយើងចប់២សប្ដាហ៍ យើងត្រូវរង់ចាំ១អាទិត្យ ដើម្បីចាក់អ្នកបន្ទាប់ ដោយសារតែឥឡូវនេះយើងធ្វើការរង់ចាំ គឺត្រូវចន្លោះពេល៣សប្ដាហ៍ ទើបអាចចាក់ដូសទី២បាន ចឹងការងារនេះយើងធ្វើរយៈពេល១៤ថ្ងៃ សម្រាក១អាទិត្យ ហើយធ្វើ១៤ថ្ងៃទៀត ជាការ​បញ្ចប់តែម្ដង»។

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រី បានចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសហការ រវាងក្រុមការងារមកពីកងពលធំអន្តរាគមន៍លេខ២ ជាមួយរដ្ឋបាលស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណង់ ជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល បានថ្លែងអំណរគុណ និងមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំខ្នះខ្នែងមិនគិតពីការនឿ​យហត់ ស្វែងរកវ៉ាក់សាំងការពារអាយុជីវិតពីជំងឺកូវីដ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

អភិបាលស្រុកបន្ទាយស្រី ក៏បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ដែលបានផ្តល់អាទិភាព ដល់ក្រុងស្រុកនៅក្នុងទីប្រជុំជន និងមានអ្នកទេសចរមកទស្សនាច្រើនទទួលបានការចាក់វ៉ាក់សាំងបានឆាប់រហ័ស ដែលនឹងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាបឲ្យរឹតតែលឿនជាងមុន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម