Connect with us

ព័ត៌មានជាតិ

​ជនបរទេស​ជាង ២០០០ នាក់​នៅ​ខេត្តសៀមរាប​ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​

បានផុស

នៅ

​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ឱសថការី លឹម ហេង និង ជា​ប្រធាន​មណ្ឌល​ផ្តល់​វ៉ាក់សាំង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹង​ថា​អនុវត្ត តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ស្តីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ជនបរទេស​ក្នុង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែកក្កដា​នេះ បាន​ចាប់ផ្ដើម​ដំណើរការ​ចាក់​ដូ​ស​ទី​១ ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​កំពុងស្នាក់នៅ​និង​កំពុង​បំពេញការងារ​នៅក្នុង​ខេត្តសៀមរាប​ ដែល​ប្រព្រឹត្តទៅ​នៅក្នុង បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លឹម ហេង មានប្រសាសន៍ថា ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ជនបរទេស​នាពេលនេះ​ គឺ​ផ្តល់ជូន​ដល់​តែ​ចំពោះ​ជនបរទេស​ណា​ដែល បានធ្វើ​សំណើ​មក​កាន់រ​ដ្ឋ​បាល​ខេត្តសៀមរាប​នាពេល​កន្លងមក​ ដែល​មាន​ចំនួន​ប្រមាណ ២,១២០ ពាន់​នាក់ ពិសេស​គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​គិតថ្លៃ ចាក់​ជូន​ឲ្យ​បាន​គ្រប់ៗ​គ្នា​រហូតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ។​

​គួររំលឹកថា ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​ស្តីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ជូន​ដល់​ជនបរទេស​ក្នុង​ខេត្ត​នេះ​បាន​បញ្ជាក់​ថា ​ចំពោះ​ជនបរទេស​ទាំងអស់​ដែលមាន​បំណង​ចង់ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ សូម​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដែលមាន​ដូចជា​លិខិតឆ្លងដែន​, ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​នៅមាន​សុពលភាព (​គិត​ត្រឹម​ថ្ងៃទី​៣០ ​ខែកក្កដា ​ឆ្នាំ​២០២១ ) ហើយ​ចំពោះ​ជនបរទេស​ទាំងឡាយណា ​ដែលមាន ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា​ហួស​សុពលភាព ហើយ​មានបំណង​ចង់​ចាក់​វ៉ាក់សាំង​គឺ​ត្រូវ​ទៅ​សុំ​ពន្យារ​ទិដ្ឋាការ​នៃ​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា ស្របតាម​នីតិវិធី​ ដែលមាន​ជា​ធរមាន​និង​លិខិតបញ្ជាក់​សុខភាព ឬ វេជ្ជបញ្ជា​នៃ​ការប្រើប្រាស់​ថ្នាំ​នានា​ ដែល​កំពុង​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​មាន ។​

​គួរបញ្ជាក់​ជូន​ថា​គិត​ត្រឹម​ថ្ងៃទី ១៩​កក្កដា​២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​សរុប​ចំនួន ២៥៥,៩០៧ នាក់​ក្នុងនោះ​៖

១-​ក្រុង​សៀមរាប​ចាក់​វ៉ាក់សាំង​សរុប​បាន​១៣៨ ៧៩៧​នាក់ ស្រី ៧១ ២៥៣​នាក់​។​ ២-​ស្រុក​ក្រឡាញ់​ចាក់​វ៉ាក់សាំង​សរុប​បាន ៨ ៨៩៦​នាក់។​ ៣-​ស្រុក​ជីក្រែង ចាក់​វ៉ាក់សាំង​សរុប​បាន ១២ ២០៦​នាក់ ។​៤-​ស្រុក​អង្គរធំ​ចាក់​វ៉ាក់សាំង​សរុប​បាន​៥ ៥៨៧​នាក់។ ​៥-​ស្រុក​បន្ទាយស្រី​ចាក់​វ៉ាក់សាំង​សរុប​បាន ៨ ៦៤២​នាក់​។ ៦-​ស្រុក​អង្គរជុំ​ចាក់​វ៉ាក់សាំង​សរុប​បាន ៦ ៤១៦​នាក់។​ ៧-​ស្រុក​ពួក​ចាក់​វ៉ាក់សាំង​សរុប​បាន ៧ ៦៧១​នាក់ ។ ​៨ -​ស្រុក​ប្រាសាទបាគង​ចាក់​វ៉ាក់សាំង​សរុប​បាន ៣៧ ៥៨១​នាក់​។ ៩-​ស្រុក​ស្រីស្នំ​ចាក់​វ៉ាក់សាំង​បាន​សរុប​៧ ៧៤៤​នាក់​។​ ១០-​ស្រុក​សូទ្រនិគម​ចាក់​វ៉ាក់សាំង​សរុប​បាន ៨ ៥០១​នាក់​។ ​១១-​ស្រុក​ស្វាយ​លើ ចាក់​វ៉ាក់សាំង​សរុប​បាន ៤ ៩៣៦​នាក់។ ១២-​ស្រុក​វ៉ារិន​ចាក់​វ៉ាក់សាំង​សរុប​បាន​៦ ៥៦៣​នាក់។

​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់គ្នា​តាម​ទីតាំង ​ដែល​អាជ្ញាធរ​បាន​រៀបចំ​នៅក្នុង​បណ្តា​ឃុំ សង្កាត់​ដែល​ជិត​បងប្អូន ពិសេស​បងប្អូន​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​ដែល​នៅសល់​រយៈពេល​៤ ថ្ងៃ​ទៀត​ដូចនេះ សូម​បងប្អូន​ដែល​រស់​នៅ​ក្នុង​ក្រុង​សៀមរាប​សូម​រួសរាន់៕

អត្ថបទ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម