Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន នារីសោភ័គ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពី ការឧបត្ថម្ភថវិកា ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា១លានដុល្លារ ចំនួន១០ លើក ជារៀងរាល់ឆ្នាំ

បានផុស

នៅ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការ​ងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាជាមួយភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជា ស្តីពី «ការឧបត្ថម្ភថវិកា ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា១លានដុល្លារ ចំនួន១០លើក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១២ និងការឧបត្ថម្ភដល់បុរីទារក និងកុមារជាតិចំនួន៧លើក ចាប់ពីឆ្នាំ២០១៦»។

បើតាមទំព័រហ្វេសប៊ុក របស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា កិច្ចពិភាក្សាខាងលើនេះ គឺដើម្បីផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិលើកទី១៩ (Show ទី១៩) ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហ​ន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម