ព័ត៌មានជាតិ
រយៈពេល៦ខែនេះមានព្រះសង្ឃ២៣៩អង្គបានឆ្លងជំងឺ កូវីដ១៩ភាគច្រើននៅភ្នំពេញ
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះមានព្រះសង្ឃព្រះពុទ្ធសាសនាឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប២៣៩អង្គដែលភាគច្រើននៅរាជធានីភ្នំពេញ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅថ្ងៃទី១៩កក្កដានេះថា ក្នុងចំណោមព្រះសង្ឃឆ្លងកូវីដ ចំនួន២៣៩អង្គក្នុងនោះមានព្រះសង្ឃចំនួន ១៧១ អង្គកំពុងព្យាបាលនៅតាមមន្ទីរពេទ្យ ជាសះស្បើយចំនួន៦៦អង្គ និងសុគតចំនួន២អង្គ។

លោក បានបន្តថា ក្នុងចំណោមព្រះសង្ឃ ដែលមានឆ្លងជំងឺកូវីដ១៩ចំនួន២៣៩អង្គនោះនៅតាមរាជធានីខេត្តចំនួន៧ក្នុងនោះរាជធានីភ្នំពេញមានឆ្លងច្រើនជាងគេចំនួន១៣៤ អង្គកំពុងព្យាបាលចំនួន៦៨ អង្គ ជាសះស្បើយចំនួន៦៥ អង្គសុគត១ អង្គ។
ខេត្តកណ្ដាល មានព្រះសង្ឃ១អង្គបានជះសះស្បើយ ខេត្តកំពតមាន ១០ អង្គ កំពុងសម្រាកព្យាបាល ខេត្តត្បូងឃ្មុំ មាន ៨៨ អង្គ កំពុងសម្រាកព្យាបាល និងតាជី ៤ នាក់ ខេត្តព្រៃវែង មាន ០៤ អង្គ កំពុងសម្រាកព្យាបាល ៣ អង្គ និងសុគត១អង្គ ខេត្តស្វាយរៀងមាន ១ អង្គ និងខេត្តកំពង់ចាម មាន១ អង្គកំពុងសម្រាកព្យាបាល។

លោក សេងសុមុនីបានបន្ថែមទៀតថាមូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ១៩គឺព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តធ្វើជាកម្មករចេញទៅធ្វើការនៅខាងក្រៅហើយបានចម្លងជំងឺដល់ព្រះសង្ឃនិងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ១៩ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ១៩វិញភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។

អ្នកនាំពាក្យក្រសួងធម្មការបានអំពាវនាវឱ្យព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់អង្គដើម្បីឱ្យមានភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ខណៈរហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណ៥០០០ អង្គនៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៦៨៧៩៦នាក់អ្នកជាសះស្បើយចំនួន៦១០៣៩នាក់និងស្លាប់១១៤៩នាក់៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី