Connect with us

ព័ត៌មានជាតិ

ក្រុង​សៀមរាប នឹង​ប្លែក​ភ្នែក ផ្លូវ​ ៣៨ ខ្សែ​ ឈាន​​ទៅ​ចាក់បេតុង និង​អ៊ុតកៅស៊ូ

បានផុស

នៅ

នៅ​ព្រឹកនេះ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនឯកឧត្តម​ស៊ុន ចាន់ថុល បាន​ចុះ​ទៅ​ពិនិត្យ​​ដំណើរការ​​ស្ថាបនា​ផ្លូវ​ទាំង ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប។

ការដ្ឋាន​​ផ្លូវ​ទាំង ៣៨ ខ្សែ​ កំពុង​ឈាន​ដល់ដំណាក់កាល​ចាក់បេតុង និងក្រាលកៅស៊ូ និង​ការ​រៀបចំ​​ខឿនចិញ្ចើម​ផ្លូវសម្រាប់​អ្នកថ្មើរជើង។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ​ភ្ជាប់​ពីតំបន់​ប្រជុំជនទៅតំបន់ដាច់ស្រយាល​​មានគោលដៅប្រែក្លាយក្រុង សៀមរាប ឱ្យក្លាយជាទីក្រុងបរិស្ថានល្អ ស្រស់​បំព្រង​ឱ្យសក្តិសមជាទីក្រុងទេសចរណ៍​​ធំ​បំផុត​នៃ​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២១ ការដ្ឋាន​ផ្លូវ​ទាំង ៣៨ខ្សែនៅក្រុងសៀមរាប សម្រេច​បាន​ជាង ៦៦% ខណៈ​គម្រោង​ទាំង​មូល​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១​នេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម