ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងធម្មការអត់មានគោលការណ៍កំណត់តម្លៃបូជាសព ឬបុណ្យផ្សេងៗនៅតាមវត្តអារាមនោះទេ
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានអះអាងថា ក្រសួងមិនមានគោលការណ៍ក្នុងការកំណត់យកតម្លៃបូជាសព ឬធ្វើបុណ្យទានផ្សេងៗនៅតាមទីវត្តអារាមនោះទេ ពោលគឺវត្តនីមួយៗជាអ្នកកំណត់តម្លៃដោយខ្លួនឯង។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែកក្កដានេះថា«ក្រសួងអត់មានដាក់គោលការណ៍តម្លៃអីទេ អាស្រ័យលើវត្តអារាមនីមួយៗជាអ្នកកំណត់ ហើយការយកតម្លៃណាមួយនោះ អាចារ្យនៅក្នុងវត្តត្រូវជជែកជាមួយម្ចាស់ដើមបុណ្យទៅ ហើយបើមិនត្រូវគ្នាទេ អាចទៅរកវត្តផ្សេងៗទៀតបាន ខ្វះអីវត្តច្រើនម៉ាគគោកនៅភ្នំពេញ»។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់រៀបចំបុណ្យជាតិមានកូនស្រីស្លាប់យកទៅវត្តបូជា ត្រូវបានអាចារ្យ តាជី យាយជី ធ្វើស៊ីជាអាជីវកម្ម។
លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងរិះគន់ ក្រោយមានវត្តអារាមមួយចំនួនកំពុងធ្វើអាជីវកម្មលើមរណទុក្ខគ្រួសារសព។
ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ខែមិថុនា ឆ្នាំ២០២១ លោកបានជួបផ្ទាល់ ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ដែលបានដឹកសពទៅតម្កល់ធ្វើបុណ្យនិងបូជាសព នៅបរិវេណទីប៉ាឆាវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

លោកបានរៀបរាប់យ៉ាងដូច្នេះថា អំពីរថយន្តដឹកសពចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរចម្ងាយ១២០០ ម៉ែត្រតម្លៃ៨០ដុល្លារអាមេរិក ស្មើនឹង (៣២៨,០០០៛) មេរុបូជាសព (មេរុរបស់វត្ត)ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន(មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប៧០០ដុល្លារអាមេរិកស្មើ២.៨៧០.០០០៛ ក្នុងនោះមានក្ដារមឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព។ ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛។
លោកបានលើកឡើងទៀតថាចំណែកបាឡុងដែលរៀបចំសម្រាប់សពតម្លៃ៨០ដុល្លារ ស្មើ៣២៨.០០០៛ ដែលអាចារ្យតម្រូវឱ្យជាវ គឺគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះ តែមិនបានឱ្យព្រះសង្ឃវេរទេហើយចប់កម្មវិធីក៏មិនឃើញព្រះសង្ឃយកទៅដែរ។
ចំណែកយាយជី ដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះបានដើរប្រមូលក្រដាសមាសក្រដាស់ប្រាក់ដែលគ្រួសារសពបាចនៅពេលហែរសពជុំវិញមេរុនោះ មករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។ សម្រាប់លោកអាចារ្យយោគី យាយជី ការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។
លោកបានលើកជាសំណួរសួរថា តើព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួងធម្មការដឹងរឿងអស់នេះទេ បើមិនដឹងគួរចាត់វិធានការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា រក្សាជំនឿទំនៀមទម្លាប់សាសនា កុំឱ្យពួកឱកាសនិយមឆ្លៀតឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរងទុក្ខដោយសារកូវីដ-១៩ផង។

ពាក់ព័ន្ធបញ្ហានេះ លោក សេងសុមុនី បានពន្យល់ថា តាំងពីបុរមបុរាណមក វត្តអារាមជាទីកន្លែងសម្រាប់បូជាសពនិងជួយសង្គ្រោះដល់ជនក្រីក្រដែលមិនមានលទ្ធភាពហើយប្រជាពលរដ្ឋតែងតែជួយគ្នា ដូចជាអុសនិងសម្ភារផ្សេងៗទៀតសម្រាប់ធ្វើការបូជាសពដោយមិនបានគិតពីលុយកាក់អ្វីនោះទេ។ ប៉ុន្តែក្រោយមកមានប្រជាពលរដ្ឋដែលមានជីវភាពធួរធារមួយចំនួនពេលយកសព ឬរៀបចំពិធីបុណ្យទានផ្សេងៗតែងតែប្រគេនបច្ច័យទ័យវត្ថុផ្សេងៗដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅជួបតែសេចក្តីសុខនិងបានជូនលុយកាក់ដល់លោកអាចារ្យ និងដូនជីផងដែរ។
លោកបានបន្តឱ្យដឹងថា លុះយូរៗទៅក្លាយទៅជាទំលាប់និងគិតទៅតាមស្តង់ដាពិសេសបើសពឬពិធីបុណ្យរៀបចំដោយអ្នកមានជីវភាពធូរធារ ឬឯកឧត្តមលោកអាចារ្យតែងតែកំណត់តម្លៃទៅតាមស្តង់ដា។ប៉ុន្តែបើសពជាគ្រួសារក្រីក្រទេ គឺមិនកំណត់ទេអាស្រ័យលើគ្រួសារសព។
លោកបានផ្តល់ជាយោបល់ថា «សូមចិត្តអ្នកដែលទៅធ្វើបុណ្យយកសពទៅបូជានៅតាមវត្តអារាមត្រូវជជែកជាមួយលោកអាចារ្យជាមុនសិនទៅ ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ក្នុងចិត្តហើយវាយប្រហារនៅតាមបណ្តាសង្គមធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋតែងគោរពប្រតិបត្តិ។ បើវត្តនឹងយកតម្លៃខ្ពស់លោកអ្នកអាចស្វែងរកវត្តផ្សេងទៀតបានព្រោះថានៅភ្នំពេញមានវត្តច្រើនណាស់សម្រាប់បូជាសពនិងធ្វើបុណ្យផ្សេងៗ»។
លោកបានបញ្ជាក់ថា ក្រសួងធម្មការមិនមានគោលការណ៍ ឬកំណត់តម្លៃណាមួយក្នុងការបូជាសពឬធ្វើបុណ្យទានផ្សេងៗនោះទេ គឺវត្តនីមួយៗជាអ្នកកំណត់តម្លៃដោយខ្លួនឯង។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំមកលើក្រសួងជាបន្តទៀត៕
អត្ថបទ ៖ សំអឿន

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ