Connect with us

ព័ត៌មានជាតិ

ចិន សម្រេចផ្តល់ជំនួយឥតសំណង២,៥លានដុល្លារ ជូនកម្ពុជា សម្រាប់ប្រតិបត្តិការ បោសសំអាតគ្រាប់មីននៅឆ្នាំ២០២២

បានផុស

នៅ

សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននេះ នឹងគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។

លោក ហេង រតនា បន្តថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។

លោក ហេង រតនា ក៏បានថ្លែងការគោរពអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញសំណើគាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន ហើយជាបន្តបន្ទាប់រដ្ឋាភិបាលចិនបានឆ្លើយតបតាមសំនូមពររបស់សម្តេចតេជោ។ ជាមួយគ្នានេះ លោកក៏សម្តែងនូវការដឹងគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលចិនដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ដ៏មានសារសំខាន់នេះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍនៅកម្ពុជា។

គួរបញ្ជាក់ថា លទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយរបស់ប្រទេសចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត​១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥០០០គ្រាប់៕ អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ វិនាទី មុន

អាជ្ញាធរ រៀបចំ ចំណតយានយន្តបន្ថែមនៅខាងត្បូងខ្លោងទ្វារទន្លេអុំ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

ព័ត៌មានជាតិ១៦ នាទីutes មុន

គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី 

ព័ត៌មានជាតិ២៦ នាទីutes មុន

សភាជាតិនឹងផ្ដល់ការិយាល័យឱ្យអង្គការតំបន់ចំនួន២ធ្វើការនៅកម្ពុជា

ព័ត៌មានជាតិ២៨ នាទីutes មុន

យុវជនវ័យ ១៩ឆ្នាំ នៅខេត្តមណ្ឌលគិរី ឡើងយកឃ្មុំព្រៃសុទ្ធ សំណូមពរអតិថិជនជួយគាំទ្រ ព្រោះជារបស់ធម្មជាតិពិតៗ

កីឡា៣៦ នាទីutes មុន

អ្នក​លេង​គុនខ្មែរ គោរមៈ ច័ន្ទរាជ្យ ប្រាប់​ហេតុផល​ឡើង​លេង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​

Sokha Hotels

ព័ត៌មានពេញនិយម