ព័ត៌មានជាតិ
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរយៈពេល៥ខែ ឆ្នាំ២០២១កើនឡើងជាង៥ ភាគរយ, ខណៈការដឹកជញ្ជូនអ្នកដំណើរធ្លាក់ចុះ៩២ ភាគរយ
ភ្នំពេញ ៖ នៅក្នុងរយៈពេល៥ ខែឆ្នាំ ២០២១ នេះការដឹកជញ្ជូនទំនិញផ្សេងៗតាមផ្លូវអាកាសហាក់មានភាពប្រសើរឡើងវិញជាបណ្ដើរៗ ពោលគឺបើប្រៀបធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០មានការកើនឡើងប្រមាណជាង ៥ ភាគរយខណៈការដឹកជញ្ជូនអ្នកដំណើរបន្តធ្លាក់ចុះប្រមាណ៩២ ភាគរយ។ នេះបើយោង លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឲ្យអ្នកសារព័ត៌មានបានដឹងនៅថ្ងៃទី១៩ ខែកក្កដានេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការធ្លាក់ចុះនៃការដឹកជញ្ជូនផ្លូវអាកាសនេះមិនមែនតែកម្ពុជានោះទេ គឺវាមានលក្ខណៈជាសាកលតែម្តង។ លោកបន្តថា ផលប៉ះពាល់ជាសាកលមកលើចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស ការធ្លាក់ចុះជាសាកលនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស(ទាំងអន្តរជាតិនិងក្នុង ស្រុក)គឺពី ៦០ ភាគរយនៅឆ្នាំ២០២០។ ចំណែកកម្ពុជាកិតមកដល់ឆមាសទី១ ឆ្នាំ២០២១ នេះនៅតែបន្តធ្លាក់ចុះគឺមានរហូតដល់ទៅ ៩២ភាគរយ។ តែការដឹកជញ្ជូនតាមផ្លូវអាកាសហាក់មានភាពប្រសើរឡើងវិញបន្តិចគឺមានកំណើនប្រមាណ ២៦ ភាគរយបើប្រៀបធៀប ៦ ខែឆ្នាំ២០២០។

លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃការរាលដាលជំងឺ១៩ ខ្លាំងក៏ពិតមែនប៉ុន្តែតម្រូវការប្រើ ប្រាស់ទំនិញចាំបាច់នៅតែកើនឡើងទោះមិនមានការកើនឡើងច្រើនដូចពីកាលពីពេលមិនទាន់ផ្ទុះជំងឺកូវីដ។ លោកបានអះអាងថាការកើនឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅនៅរយៈពេល៦នេះ ដោយសារតែការទិញលក់ទំនិញតាមអនឡាញពីក្រៅប្រទេសមានសកម្មភាពកើនឡើងច្រើន និងមាន តម្រូវការប្រើប្រាស់បន្ទាន់។

លោក ស៊ីន ចាន់សិរីវុត្ថា បានព្យាករណ៍ថា ការស្ដារឡើងវិញវិស័យអាកាសចរណ៍អាចនៅឆ្នាំអំឡុងឆ្នាំ ២០២៣ និង ២០២៤ ព្រោះមកដល់ពេលនេះហើយ យើងនៅតែមិនទាន់ដឹងច្បាស់ថាវ៉ាក់សាំងកូវីដ១៩ អាចមានប្រសិទ្ធភាពកម្រិតណានៅឡើយផង។ ហើយបើតាមការព្យាករណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ ធំៗក៏ដូចក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បានព្យាករណ៍ថាវិស័យអាកាសចរណ៍អាចរីកចម្រើនឡើងវិញក្នុងរង្វង់ឆ្នាំ ២០២៣ ទៅឆ្នាំ ២០២៤។

ជុំវិញទៅនឹងការដឹកជញ្ជូនទំនិញតាមអាកាសនេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុរភាកម្មកម្ពុជា ធ្លាប់បានឲ្យដឹងដែរថាក្រៅពីការបិទខ្ទប់នៅ តាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនិងក្នុងតំបន់ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ហើយនោះកត្តាមួយទៀតគឺការដឹកជញ្ជូនតាមកប៉ាល់ មានការឡើងថ្លៃនិងត្រូវប្រើពេលយូរផងនោះក៏អាចធ្វើឲ្យមានតម្រូវការកើនឡើងលើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជាមានក្រុមហ៊ុនដែលកំពុងដំណើរការជើងហោះហើរសរុបចំនួន២៤ក្រុមហ៊ុនដោយក្នុងនោះមានក្រុមហ៊ុនដឹកជញ្ជូនអ្នក ដំណើរក្នុងស្រុកចំនួន០៥, ក្រុមហ៊ុនជើងហោះហើរពីចិនចំនួន០៧, តៃវ៉ាន់ចំនួន០២,សិង្ហបុរីចំនួន០២និងកូរ៉េខាងត្បូងចំនួន០២ខណៈដែលក្រុមហ៊ុនមាន ជើងហោះសម្រាប់ដឹកជញ្ជូនទំនិញវិញមានចំនួន ០៦ក្រុមហ៊ុន ។ នេះបើតាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)