Connect with us

ព័ត៌មានជាតិ

មុខសញ្ញា​កាច់​សោ​ ក ម៉ូតូ និងលួចរថយន្ត ​ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

បានផុស

នៅ

កម្លាំង​នគរបាល ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌកំបូល បាន​ឃាត់ខ្លួនមុខ​សញ្ញា​កាច់​សោ ក ម៉ូតូ និងលួចរថយន្ត ម្នាក់ នៅក្នុងមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នាថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។
 
​លោក​វរសេនីយ៍ទោ​ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល ទទួលផ្នែកព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ពៅ វ៉ាន់ ( ហៅ ) ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកបញ្ជាន់ សង្កាត់​ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ប្រើប្រាស់គ្រឿងញៀន ) ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន ក្នុង​ករណី ប៉ុនប៉ងលួច​ម៉ូតូ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៦ និង ២០ នាទីព្រឹក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រាប់បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចនគរបាល នៃ អធិការដ្ឋាននគរបាលខណ្ឌកំបូល បាន​ល្បាត​ក្នុងភូមិសាស្ត្រ លុះដល់ចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង (សង្កាត់កន្ទោក) ក៏ឃើញជន​សង្ស័យ​កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យនៅលើដងខ្លួន ក៏ឃើញដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ ក ម៉ូតូ​ចំនួន ២ និងកូនសោរ លេខប្រាំបី ចំនួន ១ នៅក្នុង​ហោ​ប៉ៅខោ ​ ភ្លាមនោះសមត្ថកិច្ច ក៏បាន​ដកហូត ហើយនាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាលកន្ទោក រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បី​ចាត់ការតាមច្បាប់។
 
​ជាមួយគ្នានេះ លោកអធិការរងខណ្ឌកំបូលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នាពេលកន្លងមកជនសង្ស័យ ឈ្មោះ ពៅ វ៉ាន់ ( ហៅ ) ខ្មៅ ក៏ធ្លាប់ធ្វើសកម្មភាពលួចយករថយន្ត ១គ្រឿង ម៉ាក គា ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 2AE-5502 នៅក្នុងមូលដ្ឋានខណ្ឌកំបូល​ ផងដែរ៕

អត្ថបទ ៖ រ៉ាវុទ្ធ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម