Connect with us

ព័ត៌មានជាតិ

ជីតាប៉ងរំលោភចៅស្រី៩ឆ្នាំ​ពុំបានសម្រេច ​តែត្រូវប៉ូលិសចាប់ខ្លួន

បានផុស

នៅ

កងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនបុរសវ័យ៥៩ឆ្នាំម្នាក់ដែលប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកុមារីអាយុ៩ឆ្នាំជាចៅស្រីរបស់ខ្លួន។

លោកស្រីវរៈសេនីយ៍ឯក ពេជ្រ ស្រីពីរ ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផែនការជួញដូរមនុស្ស និងអនីតិ​ជន បានឱ្យដឹងថា ការឃាត់ខ្លួនបុរសចំណាស់ម្នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោ១០និង០០នាទីរព្រឹកថ្ងៃទី១៩ ខែកក្កដា នៅចំណុចប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង។ ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ អាយុ៥៩ឆ្នាំ មានទីលំនៅកើតហេតុខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីស្នងការរងខេត្ត បានបន្ថែមថា ការប៉ងរំលោភនេះពុំបានសម្រេចទេ ពីព្រោះជីដូនរបស់កុមារីរងគ្រោះបានមកទាន់ពេលវេលា ហើយប្តឹងទៅនគរបាលចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។

កុមារីរងគ្រោះឈ្មោះ រ.ស.ន អាយុ៩ឆ្នាំ ត្រូវជាចៅស្រី។ ក្រោយសាកសួរធ្វើតេស្តរកកូវីដីអវិជ្ជមាន សមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ក៏បានសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ និងអនិតិជនខេត្ត ហើយកម្លាំងជំនាញខេត្តពុំទាន់បញ្ចូនសំណុំទៅតុលាការអនុវត្តនីតិវិធីទេ ព្រោះគ្រួសារសុំដកពាក្តបណ្តឹងវិញ ក្រោយហេតុផលយល់ច្រឡំ។

ករណីរំលោភសេពសន្ថវៈពុំកើតមានច្រើនទេសម្រាប់មូលដ្ឋាននៅខេត្តកោះកុងនៅឆ្នាំ២០២០ ដោយអាជ្ញាធរ និងមន្រ្តីជំនាញ ផ្សព្វផ្សាយអប់រំណែនាំជាច្រើនពីបញ្ហានេះ រីឯពលរដ្ឋក៏មានការយល់ដឹងច្រើនណាស់ដែរពីបទល្មើសជួញមនុស្ស និងការពារអនីតិជន៕ អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៤៣ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម