Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​។​

បើតាម​ប្រតិទិន ដែល​ផ្សព្វផ្សាយ​ដោយ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៩ ខែកក្កដា បាន​បញ្ជាក់​ថា ដំណើរការ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អ្នកសារព័ត៌មាន​ជាតិ​នៅ គ​.​ជ​.​ប នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ ហើយ​ការចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ និង​អ្នកសារព័ត៌មាន​អន្តរជាតិ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​នៅ​គឃ​.​សប នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២​។ ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដោយ​គឃ​.​សប មាន​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២ ហើយ​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ​នៅ​គឃ​.​សប មាន​រយៈពេល​៧ ថ្ងៃ ដោយ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ ជា​ថ្ងៃ​ចុងក្រោយ​។​

​ចំណែក​ការឃោសនាបោះឆ្នោត​មាន​រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២ ហើយ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល នៅ​ការិយាល័យ​បោះឆ្នោត នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ហើយ​ការប្រកាស​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ដោយ គ​.​ជ​.​ប គឺ​នៅ​ថ្ងៃទី​០៥ ទី​០៦ ខែមិថុនា ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ២១ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២៩ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម