ព័ត៌មានជាតិ
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជូនថវិកា ២០០០ ដុល្លារចំពោះលោក អេ ភូថង ដែលកំពុងមានជំងឺ
ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈនិងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈនិងកីឡា នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជូនលោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗប្រចាំកាយផង។
ពិធីប្រគល់អំណោយនិងសួរសុខទុក្ខ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមនឹងសមាជិកសមាជិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ថវិកា២០០០ ដុល្លារនេះ ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន ១០០០ដុល្លារ និងថវិការៃអង្គាសពីក្រុម ការងារផ្នែកសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន១០០០ដុល្លារ។ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជាជនកម្ពុជា ចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខ ភាព ឆាប់បានជាសះស្បើយពីជំងឺ។ លើសពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក អេ ភូថង ក្នុងការចូលរួមលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរ ជាតិ បណ្តុះបណ្តាលយុវជនឲ្យស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល។
លោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកខ្ពស់ព្យាបា លរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យ បានធូរស្បើយឡើងវិញនៅពេលនេះ។
លោកបន្ថែមថា បើកុំតែបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះ ស្ថានភាពជំងឺរបស់លោកនឹងមិនអាចជួយសង្គ្រោះបានឡើយ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរ គុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការ ដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជួយឲ្យរូប លោក និងពលខ្មែរជាច្រើនទៀត អាចឆ្លង ផុតពីដំណាក់កាលស្លាប់មកជាសះស្បើយវិញបាន។ ជាចុងក្រោយ លោកបានផ្តាំផ្ញើឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានជាប់លាប់ ព្រោះយើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេច យើងនោះឡើយ។
សូមបញ្ជាក់ថា អតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះលោក អេ ភូថងដែលបានឆ្លងជំងឺកូវីដ១៩ ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកាលពីថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០២១។
តែយ៉ាងណាក្រោយសម្រាកព្យាបាលជាង ១ សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ៕
ដោយ ៖ វិសិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ