ព័ត៌មានជាតិ
អាជ្ញាធរក្រុងកែបបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យតូបលក់ដូរក្នុងផ្សារសេះស ត្រូវក្លាយជាចំណីអគ្គីភ័យរហូតដល់១៥០តូប
កែប ៖ ដើមចមនៃអគ្គីភ័យដែលបានឆេះកម្ទេចផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែបកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ត្រូវបានអាជ្ញាធរក្នុងតំបន់បញ្ជាក់អះអាងថា គឺបណ្តាលមកពីទុស្សេខែចរន្តអគ្គិសនី ដោយករណីនេះបានឆេះកម្ទេចតូបរបស់អាជីវករអស់ចំនួន១៥០តូប។

ប្រភពពីអាជ្ញាធរដដែលបញ្ជាក់ដែរថា ដើមចមដែលបង្កហេតុដំបូង គឺមានខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានខ្យល់គួចចំដំបូលផ្សារ ដោយខណៈនោះអំណាចនៃកម្លាំងខ្យល់បានកន្ត្រាក់ប៉ើងផ្ទាំងដំបូល ហើយផ្តាច់ខ្សែចរន្តអគ្គិសនីដែលតខ្វាត់ខ្វែងក្នុងតូបលក់ដូររបស់អាជីវករ ទើបបណ្តាលឱ្យទុស្សេខែភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ប្រភពពីមន្ត្រីអាជ្ញាធរដដែលបានឲ្យដឹងផងដែរថា ករណីមានភ្លើងឆាបឆេះដំបូង នៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្របពេលអាកាសធាតុអាប់អួរ ថែមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង ប៉ុន្តែពុំទាន់មានភ្លៀងនៅឡើយ ដែលជាហេតុធ្វើឲ្យតូបលក់ដូររបស់អាជីវករមួយចំនួនត្រូវខ្យល់កួចប៉ើងផ្ទាំងដំបូល ហើយបង្កជាអគ្គីភ័យឆាបឆេះតែម្តង។

ក្នុងគ្រាមានអាសន្ននេះ គេសង្កេតឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងនោះក៏មានវត្តមានអាជ្ញាធរដែនដីគ្រប់ស្រទាប់ និងសមត្ថកិច្ចជំនាញ បានចុះជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿង(ក្នុងនោះមានរថយន្តពន្លត់របស់ស្នងការដ្ឋាននគរខេត្តកែបចំនួន០៤គ្រឿង និងរថយន្តពន្លត់របស់ស្នងការនគរបាលខេត្តកំពត ចំនួន០៤គ្រឿង)។

ដោយឡែកព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ជិន ប៊ុនសៀន ប្រធានក្រុមការងារ និង ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះមកត្រួតពិនិត្យផ្ទាល់នៅទីតាំងផ្សារសេះសដើម្បីរកវិធានការដោះស្រាយនូវករណីអគ្គីភ័យឆេះបំផ្លាញទ្រព្យសម្បត្តិបងប្អូនអាជីវករ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីចែកជូនដល់ក្រុមអាជីវករដែលរងគ្រោះទាំង១៥០គ្រួសារ។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្សារសេះស ដែលស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យតូបលក់ដូរក្នុងផ្សារជាច្រើនតូប ត្រូវក្លាយជាចំណីព្រះអាគីគួរឲ្យសោកស្តាយបំផុត។ ប៉ុន្តែចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ដោយសារអគ្គិភ័យលេបត្របាក់ គេពុំទាន់បានទទួលតួលេខជាក់លាក់នៅឡើយទេ ព្រោះពេលនេះខាងអាជ្ញាធរកំពុងស្រង់លម្អិតរបាយការណ៍៕
ដោយ ៖ សេង ណារិទ្ធ




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត