ព័ត៌មានជាតិ
ដីព្រៃលិចទឹករបស់សហគមន៍នេសាទភូមិកំពង់អួរជាង១១ហិកតា ត្រូវគេលួចឈូសឆាយយកជាកម្ម សិទ្ធិមន្ត្រីជំនាញខាងថានឹងស្រាវ ជ្រាវរកជនល្មើសកសាងសំណុំរឿងចាត់ការតាមច្បាប់
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់អួរ ឃុំឃុនរ៉ង ស្រុកបរិបូណ៌បានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់៣ ដែលគ្រប់គ្រងដោយសហគមន៍នេសាទភូមិកំពង់អួរជាង ៣០ហិកតា ក្នុងពេលថ្មីៗនេះ ត្រូវបានជនល្មើសលួចឈូសឆាយនៅពេលយប់ដើម្បីទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។

ករណីនេះ លោក តាត សីហៈ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងជាអ្នកគ្រប់គ្រងដែនសមត្ថកិច្ចខាងលើនេះបាននិយាយតាមទូរសព្ទឱ្យដឹងនៅរសៀលថ្ងៃទី ២០ ខែកក្កដា នេះថា ពេលទទួលបានការណែនាំពីលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងទាក់ទងនឹងបទល្មើសខាងលើនេះ លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះទៅពិ និត្យស្រាវជ្រាវ ជាលទ្ធផលពិនិត្យឃើញមានការឈូសឆាយដីព្រៃថ្មីនៅចំណុចខាងលើនេះ តែជាង ១១ ហិកតា ប៉ុណ្ណោះ ចំណែកប្រ មាណ ២០ ហិកតាទៀតគឺជាដីចាស់ ។ករ ណីនេះជំនាញកំពុងស្រាវជ្រាវ ស្វែង រកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ដោយឡែកក្នុងករណីនេះប្រជាពលរដ្ឋក៏បានរិះគន់ផងដែរថាកន្លង មកគេពុំដែលឃើញសមត្ថកិច្ចជំនាញចាត់ការជនល្មើសដែលលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនោះបានឡើយ ។ ហើយករណីលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិចេះតែកើនឡើងជាលំដាប់ ។ ដូចនេះបើមន្ត្រីជំនាញចាត់ការជនល្មើសបានគ្រប់បទល្មើ សនៅគ្រប់ទីកន្លែងនោះ ពិតជាពុំមានបទល្មើសដូចខាងលើនេះកើត ឡើងទៀតឡើយ៕
ដោយ ៖ ឈៀង ថារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ