Connect with us

ព័ត៌មានជាតិ

ផ្ទះកូនកំលោះ កូនក្រមុំជនជាតិភាគតិចពីបុរាណត្រូវបានបាត់បង់ជាបណ្តើរៗ

បានផុស

នៅ

ផ្ទះកូនកំលោះ កូនក្រមុំរបស់ជនជាតិភាគតិចពីបុរាណបានក្លាយជាទំនៀមទម្លាប់មួយដែលបានបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយបានឃើញបានយល់តិចតួចបំផុត ដោយសារប្រទេសជាតិមានការវិឌ្ឍន៍ ជឿនលឿនទៅមុខ ដែលធ្វើឱ្យបងប្អូនជនជាតិភាគតិចប្រែក្លាយលែងមានការសាងសង់ផ្ទះកូនកំលោះ កូនក្រមុំទៀត​មក​សាងសង់ជាផ្ទះថ្មផ្ទះឈើស្កឹមស្កៃទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំអឿន  មន្ត្រីខេត្តរតនគិរី បានឱ្យដឹងទៀតថា ផ្ទះបុរាណ ឬផ្ទះប្រពៃណីជនជាតិភាគតិចនេះកសាងឡើងពីឈើសសរចំនួន៦ដើម ជាឈើសុក្រុំ ឬឈើត្រាវដែលមានកម្ពស់ជាង៣ម៉ែត្រដោយប្រក់ដំបូល និងគៀបជញ្ជាំងពីស្លឹកខាត់ម៉ា គៀបជាមួយឫស្សីដែលមានអាយុកាលបាន៣ឆ្នាំ។ ស្លឹកខាត់ម៉ានេះអាចរកបាននៅក្នុងតំបន់ខេត្តរតនគិរីនេះតែម្តង។

តាមការលើកឡើងរបស់លោក សំអឿន បានឱ្យដឹងបន្ថែមទៀតថា ផ្ទះកូនកំលោះរបស់ជនជាតិភាគតិចត្រូវមានកម្ពស់ជាង៣ម៉ែត្រ ចំណែកផ្ទះកូនក្រមុំមានកម្ពស់១ម៉ែត្រកន្លះ ហើយនេះជាផ្ទះបុរាណកាលតៗគ្នា។

លោក សំអឿន បានមានប្រសាសន៍ថា៖ “រហូតមកដល់បច្ចុប្បន្ន ផ្ទះទាំងនេះត្រូវបានបាត់រូបរាងអស់ទៅហើយក៏ដោយសារការវិឌ្ឍន៍របស់ប្រទេសជាតិបានប្រែក្លាយបងប្អូនយើងបត់បែនធ្វើផ្ទះថ្ម និងផ្ទះឈើរស់នៅយ៉ាងកក់ក្តៅទៅវិញ។ ផ្ទះបុរាណកូនកំលោះ កូនក្រមុំរបស់ជនជាតិភាគតិចនៅតែឃើញមាននៅតាមរមណីយដ្ឋានធំៗប៉ុណ្ណោះ​”។

លោក សំអឿន បានបញ្ជាក់ថា បើមានអ្នកចង់បាន និងចង់សាងសង់ផ្ទះបុរាណនេះក្នុងខេត្តរតនៈគិរី គឺអាចកម៉្មង់បាន ដោយមានអ្នកភូមិអាចធ្វើបានយ៉ាងល្អ៕​

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម