Connect with us

ព័ត៌មានជាតិ

ការស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ជិត​ឈានដល់​ទីបញ្ចប់​ហើយ ​នៅ​សល់តែ​១២០​ម៉ែត្រ​ទៀត​ទេ​

បានផុស

នៅ

​ការស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ ដោយ​ការបុក​ស៊ីផាយ​បេតុង​ជញ្ជាំង​ប្រឡាយ​ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ ​ដល់​ប្រឡាយ​ដើម​ស្លែង​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​ជិត​ឈានដល់​ទីបញ្ចប់​ហើយ ពោលគឺ​នៅសល់តែ​១២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ដោយសារតែ រាំងស្ទះ​ជាមួយនឹង​ផលប៉ះពាល់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ករណីនេះ ​ទាំង​ក្រុមការងារ​និង​អាជ្ញាធរ​បាននិងកំពុង​ដោះស្រាយ​បណ្តើរ ធ្វើ​បណ្តើរ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ កក្កដា​នេះ​ថា ការស្ថាបនា ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ​ដល់​ប្រឡាយ​ដើម​ស្លែង ការដ្ឋាន​ជិត​ឈានដល់ ទីបញ្ចប់​ហើយ ពោលគឺ​នៅសល់តែ​១២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ដោយសារតែ រាំងស្ទះ​ដោយ​ផលប៉ះពាល់​និង​ម្យ៉ាងទៀត​ដោយសារ ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ករណីនេះ អាជ្ញាធរ​និង​ក្រុមការងារ​បាន​និង​កំពុង​ដោះស្រាយ​ផលប៉ះពាល់​បញ្ចប់ កាយ​ភក់ សំរាម ជាមួយនិង​បុក​ស៊ីផាយ​បេតុង​ជញ្ជាំង​ប្រឡាយ​។

​លោក ​សាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយ​ស្ទឹងមានជ័យ ដែល​បាន​នឹង​កំពុង​ស្ថាបនា​ដោយ​ការបុក​ស៊ី​ផាយ​បេតុង​ជញ្ជាំង​ប្រឡាយ​នេះ មាន​ប្រវែង​ជាង​១៥០០​ម៉ែត្រ តែ​មកដល់ពេលនេះ នៅសល់តែ​ប្រវែង​១២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នឹង​រួចរាល់​។ ប៉ុន្តែ​ទោះបីជា​មិនទាន់​រួចរាល់​យ៉ាងណាក្តី តែ​ប្រឡាយ​នេះ អាច​បង្ហូរទឹក​ហូរ​បាន​យ៉ាង​ល្អ មិនមាន​បញ្ហា​អ្វី​ឡើយ ពោល​គឺអាច​បញ្ចៀស​ការលិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​បាន​យ៉ាង​ល្អ​។

​ក្រោយពី​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពេលនេះ​ប្រឡាយទឹក​ស្ទឹងមានជ័យ​បានប្រែក្លាយ ពី​អាង​ស្ដុក​ទឹកស្អុយ ទៅជា​ប្រឡាយ​បេតុង យ៉ាង​ស្អាត​គ្មាន​ក្លិនស្អុយ និង​អាច​រំដោះ​ទឹក​ចេញពី​គ្រប់​តំបន់ ជាពិសេស​នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​តាម​មាត់ច្រាំង​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ក៏​ទទួលបាន​ដី សម្រាប់​សាងសង់​ផ្ទះ មានកម្ម​សិទ្ធិ​ស្របច្បាប់ នៅ​ហ្នឹង​កន្លែង​ថែមទៀត ទៅតាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​និង​ការស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ក្នុង​ផេ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាពេល​កន្លងមកនេះ ក៏បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ដែល​ក្នុង​ផេ​ក​របស់​សម្តេច​នេះ​បានសរសេរថា​៖«​អាងទឹក​ស្អុយ​ស្ទឹងមានជ័យ ក្លាយជា​ប្រឡាយ​បេតុង ស្រស់ស្អាត គ្មាន​ក្លិនស្អុយ និង​ជា​ច្រក​រំដោះ​ទឹក​គ្រប់​តំបន់ ! »៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រឡាយមុខទឹក ទំនប់សែនសុខដុម ក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

Lee Jin Ho ទម្លាយមូលហេតុពិតនៅពីក្រោយការស្លាប់ Kim Sae Ron និងប្រកាសប្ដឹងអ្នកមីងក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

NASA ឲ្យម្នាក់​​៥ដុល្លារ​ក្នុង​១ថ្ងៃ សម្រាប់​អវកាសយានិក​២រូប​ដែល​ជាប់​ខ្លួន​លើ​យាន ISS អស់៩ខែ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធនាគារកណ្ដាលអឺរ៉ុប៖ ពន្ធពាណិជ្ជកម្ម​នឹង​ជំរុញអតិផរណា​តំបន់ចាយប្រាក់អឺរ៉ូ

Sokha Hotels

ព័ត៌មានពេញនិយម